នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានឧតុនិយមរបស់ថៃបានប្រកាសថា ប្រទេសថៃនឹងមានផ្គរ រន្ទះ រួមទាំងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ពិសេសភូមិភាគជើង ភូមិភាគខាងកើត និង ឆ្នេរនៃភាគខាងត្បូង ហើយក៏បានដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង និង ខ្យល់កន្ត្រាក់ដែរ។
ភ្លៀងនឹងចាប់ផ្តើមធ្លាក់ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមិថុនា ហើយនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដោយមានតំបន់ខ្លះភ្លៀងនឹងធ្លាក់ខ្លាំងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សមុទ្រ Andaman អាចនឹងមានរលកកម្ពស់ ២-៣ ម៉ែត្រ ចំណែកឈូងសមុទ្រថៃ មានកម្ពស់ ១-២ ម៉ែត្រ។
យ៉ាងណាមិញ ៤០ ភាគរយក្នុងទីក្រុងបាងកក និង តំបន់ជុំវិញនឹងទទួលរងភ្លៀង ផ្គរ រន្ទះ ដែលនឹងកើតឡើងចាប់ពីរសៀលដល់ល្ងាច។ ចំណែកឯប្រជាពលរដ្ឋក្នុងខេត្តចំនួន ៤២ ដែលមានហានិភ័យ ត្រូវត្រៀមខ្លួនឱ្យបានល្អជានិច្ច រួមទាំងតាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់៕
ខេត្តទាំង ៤២ មានដូចជា៖
1. Mae Hong Son
2. Chiang Mai
3. Chiang Rai
4. Phayao
5. Nan
6. Uttaradit
7. Tak
8. Phitsanulok
9. Phetchabun
10. Nong Khai
11. Bueng Kan
12. Sakon Nakhon
13. Nakhon Phanom
14. Kalasin
15. Mukdahan
16. Yasothon
17. Amnat Charoen
18. Ubon Ratchathani
19. Nakhon Sawan
20. Uthai Thani
21. Lopburi
22. Saraburi
23. Suphan Buri
24. Kanchanaburi
25. Ratchaburi
26. Nakhon Pathom
27. Chanthaburi
28. Trat
29. Chumphon
30. Surat Thani
31. Nakhon Si Thammarat
32. Phatthalung
33. Songkhla
34. Yala
35. Narathiwat
36. Ranong
37. Phang Nga
38. Phuket
39. Krabi
40. Trang
41. Satun
42. Bangkok
ប្រភព៖ Khaosod