(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

Share This

ចំពោះបវរកញ្ញា ងិន ម៉ារ៉ាឌី ដ្បិតតែមួយរយៈក្រោយនេះ អ្នកនាងបានវិលត្រឡប់មកបំពេញការងារសិល្បៈ និង វិស័យបវរកញ្ញាវិញមែន ប៉ុន្តែនាងក៏ធ្លាប់បង្ហើបប្រាប់ទាក់ទងនឹងរឿងជីវិតឯកជន ដែលពេលនេះកំពុងត្រៀមខ្លួនចេញទៅរស់នៅក្រៅប្រទេសជាមួយស្វាមី និង ចាប់អាជីពថ្មីមួយនៅទីនោះទៀតផង។

ក្រោយពីបង្ហើបរឿងត្រៀមខ្លួនចេញទៅរស់នៅក្រៅប្រទេស និង ចាប់អាជីពថ្មីមួយ ថ្មីៗកន្លងទៅនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី ទៀត ខណៈបានឃើញអ្នកនាងបង្ហាញក្ដីរំភើបចំពោះការខិតខំសម្រេចក្ដីស្រមៃរបស់ខ្លួន ដែលអ្នកនាងបានរៀនជំនាញថ្មីដ៏ពេញនិយមមួយទាក់ទងនឹងវិស័យក្រចក គឺជំនាញធ្វើក្រចកបានយ៉ាងល្អ និង ជោគជ័យទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សារថែមទៀត។

ដោយឡែក មិនត្រឹមរៀនជំនាញវិស័យក្រចកយ៉ាងជោគជ័យ ដើម្បីត្រៀមប្រកបអាជីពនៅក្រៅប្រទេសនោះទេ មកដល់ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញសកម្មភាពចូលរួមប្រកួតតំណាងជាតិក្នុងកម្មវិធីលំដាប់អន្តរជាតិផ្នែកក្រចក Fantasy KBC Award 2025 និង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតនេះទៀតផង។

ក្នុងនោះ អ្នកនាង ងិន ម៉ារ៉ាឌី បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «ទីបំផុតកូនខ្មែរម្នាក់នេះអាចធ្វើបាន កាលពីយប់មិញការប្រកួតអន្តរជាតិផ្នែកក្រចកវែង fantasy 5 ម្រាម ចាក់ដោយដៃនៃម្សៅ Acrylic ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ 2 ខ្ញុំតែងតែជឿថាក្មេងស្រីដែលមានក្តីសុបិននឹងក្លាយទៅជាមនុស្សស្រីដែលមានទស្សនវិស័យ។

អរគុណអ្នកគ្រូធំ Arrow Queen ដែលបានផ្តល់ឱកាសឱ្យខ្ញុំចូលប្រកួត វាជាទំព័រថ្មីមួយសម្រាប់ខ្ញុំក្នុងអាជីពនេះ ចាប់តាំងពីថ្ងៃដែលខ្ញុំឈាងជើងដើរចូលសាលា ខ្ញុំបានជឿជាក់រួចទៅហើយថា សាលានេះនឹងដឹកនាំខ្ញុំទៅកាន់ជំនាញមួយដែលខ្ញុំចង់បាន។

អរគុណអ្នកគ្រូបន្ទុកថ្នាក់ ដែលតែងតែអបអរពេលសិស្សទទួលបានជោគជ័យ អរគុណអ្នកគ្រូ សុធារ៉ាន់ សម្រាប់ការផ្តល់កម្លាំងចិត្ត អរគុណដល់មិត្តភក្តិខ្ញុំដូចគ្នា បងមាន បងមករា បងលីណា ដែល តស៊ូជាមួយគ្នារហូតមក អរគុណក្រុមគ្រួសារ ជាពិសេសម៉ាក់ខ្ញុំដែលបំផុសគំនិតក្នុងការធ្វើស៊ីក្លូនេះឡើង អរគុណ លោកប្តី ដែលតែងតែជឿជាក់ និង ទុកឱកាសឱ្យអូនក្នុងការសាងស្នាដៃជាច្រើនមុនពេលចាកចេញពីមាតុភូមិ ពាននេះ ជ័យជំនះនេះ មិនមែនសម្រាប់ខ្ញុំតែម្នាក់ទេ តែសម្រាប់ប្រជាជនប្រទេសកម្ពុជាយើង និង មាតុភូមិខ្ញុំ សិស្ស #TheQueennail ជំនាន់ទី 18»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ