ថ្មីៗនេះ រឿងក្តីការស្លាប់របស់តារាសម្តែងស្រី Tangmo កាលពីឆ្នាំ ២០២២ កន្លងទៅ ត្រូវបានគេសើរើមកស៊ើបអង្កេតសាជាថ្មី ដែលនាំឱ្យមហាជននាំគ្នាចាប់អារម្មណ៍ចង់ដឹង និង រង់ចាំមើលការពិតម្តងទៀត។
យ៉ាងណាមិញ ក្នុងនោះ Atchariya ដែលជាអាជ្ញាធរម្នាក់ពាក់ព័ន្ធក្នុងការស៊ើបរឿងក្តីរបស់ Tangmo លើកនេះ បានទម្លាយឱ្យដឹងថា លោកជឿថាព្រលឹងរបស់ Tangmo ត្រូវបានគេសង្កត់នៅក្នុងវត្តមួយកន្លែងឈ្មោះ Khang Khao នៅក្នុងខេត្ត Nunthaburi ។ លោកបានធ្វើដំណើរទៅកាន់វត្តនោះ ហើយបានក្រាបសំពះរូបសំណាកអតីតចៅអធិកាវត្តឱ្យជួយដោះលែងព្រលឹងរបស់ Tangmo ឱ្យនាងមានសេរីភាព។
ដោយឡែក លោក Atchariya បានឱ្យដឹងថាទៀតថា បើសិនជាចាប់បានជនបង្កក្នុងរឿងក្តីនេះបានសម្រេច លោកនឹងរៀបចំខនសឺតធំមួយ ដោយអញ្ជើញតារាល្បីៗមកចូលរួម។ លោកជឿថា ការស្លាប់របស់ Tangmo មិនមែនជាឧបទ្ទវហេតុ គ្រប់យ៉ាងមានភស្តុតាងច្បាស់ទាំងអស់ ហើយជនបង្កនឹងត្រូវវែកមុខ ព្រមទាំងនាំមកដាក់ទោសតាមផ្លូវច្បាប់៕
ប្រភព៖ AMARINTV