ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

Share This

ដំណើរការច្នៃម៉ូដ ការបង្កើតខូឡិកហ្សិន និង ការដើរបង្ហាញម៉ូដប្រចាំរដូវកាល កើតឡើងពីប្រភពហ្វេហ្សិនសម្លៀកបំពាក់មួយហៅថា Haute Couture។ Haute Couture គឺជាហ្វេហ្សិនដែលពិសេសបំផុត ខ្ពង់ខ្ពស់បំផុត ហើយក៏ជាភាពអស្ចារ្យនៃការបង្ហាញសម្លៀកបំពាក់ប្រណីតផ្តាច់មុខផងដែរ។ បិតាបង្កើត Haute Couture គឺ លោក Charles Frederick Worth ជាជនជាតិអង់គ្លេស កើតនៅឆ្នាំ ១៨២៥ និង មរណភាពនៅឆ្នាំ ១៨៩៥។ លោកបានបង្កើត House of Worth ជាក្រុមហ៊ុនធ្វើសម្លៀកបំពាក់ Haute Couture នៅក្នុងឆ្នាំ ១៨៥៨ ដែលមានទីតាំងស្ថិតនៅលើវិថី rue de la Paix ក្នុងទីក្រុងប៉ារីស។

បិតាបង្កើត Haute Couture គឺ លោក Charles Frederick Worth
ស្នាដៃ៖ Wedding dress 1896

អ្នកបង្កើត Haute Couture ដំបូងគេរូបនេះ ត្រូវបានគេទទួលស្គាល់​ និង អនុវត្តតាមគំរូអាជីវកម្ម ដោយរកលុយតាមរបៀបច្នៃម៉ូដសម្លៀកបំពាក់បង្កើតជាខូឡិកហ្សិនដាក់លក់។ ជាក់ស្តែង លោកបានបង្កើតការបង្ហាញខូឡិកហ្សិនមួយហៅថា «Salon Shows» ធ្វើឡើងនៅ House of Worth​ ដោយអញ្ជើញភ្ញៀវមកទស្សនាម៉ូដសម្លៀកបំពាក់ដែលមានការបង្ហាញដោយម៉ូឌែល។ លក្ខណៈពិសេសនៃសម្លៀកបំពាក់របស់លោក គឺលោកធ្វើតែមួយខូឡិកហ្សិនដែលមានភាព unique បំផុត ហើយក្នុងមួយឈុតៗមានតែមួយប៉ុណ្ណោះ។ គោលបំណងបង្កើត Show នេះ មិនត្រឹមតែបង្ហាញពីសិល្បៈច្នៃប្រតិដ្ឋរបស់លោកប៉ុណ្ណោះទេ តែថែមទាំងផ្តោតចម្បងក្នុងការស្វែងរកអតិថិជន និង លក់ខូឡិកហ្សិនផងដែរ។

Photograph of the salon of the House of Worth, 1907.
ស្នាដៃ៖ Ball gown 1872

Salon Shows ធ្វើឡើងនៅ House of Worth ត្រូវគេបានកត់ត្រាជាការបង្ហាញហ្វេហ្សិនដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ចំពោះរបៀបលក់ខូឡិកហ្សិន លោក Charles Frederick Worth អនុញ្ញាតឱ្យភ្ញៀវធ្វើការជ្រើសរើសឈុតដែលត្រូវចិត្ត កាលណាភ្ញៀវសម្រេចចិត្តទិញហើយ លោកនឹងបញ្ចេញឬបញ្ចូលឈុតឱ្យត្រូវទៅតាមរាងរៅរបស់ពួកគេ។ របៀបនេះវាខុសប្លែកទាំងស្រុងពីសម្លៀកបំពាក់ Ready-to-wear ដែលម៉ូដចេញមកមានលក្ខណៈទូទៅ និង មានទំហំស្រាប់ៗ។

ស្នាដៃ៖ Evening dress 1898–1900
ស្នាដៃ៖ Fancy dress costume1893

ក្រោយការបង្ហាញ Show នេះ លោក Charles Frederick Worth ចាប់ផ្តើមមានគំនិតរៀបចំកម្មវិធីហ្វេហ្សិនដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ។ កម្មវិធីនៅគ្រានោះ ភ្ញៀវអាចមកជួបជុំគ្នានៅទីក្រុង ដែលលោក Charles Frederick Worth មានឱកាសបានបង្ហាញខូឡិកហ្សិនថ្មីសម្រាប់លក់ផង រីឯភ្ញៀវក៏បានធ្វើខ្លួនស្លៀកពាក់ប្លែកៗចូលរួមកម្មវិធីបង្អួតគ្នាផងដែរ។ នេះហើយជាដើមចមនៃការកកើតជាកម្មវិធី Fashion Week ដែលមនុស្សទូទាំងពិភពលោកតែងតែតាមដាន និង អនុវត្តរបៀបតគ្នាមកដល់សព្វថ្ងៃ។ អាចថាជារួម លោក Charles Frederick Worth បានបង្កើតរបៀបដែលឧស្សាហកម្មហ្វេហ្សិនដំណើរការដូចសព្វថ្ងៃ ហើយក៏បង្កើតរបៀបដែលអ្នកច្នៃម៉ូដអនុវត្តបង្កើតខូឡិកហ្សិនរបស់ពួកគេ។

បន្ទាប់ពី Haute Couture នៅជំនាន់លោក Charles Frederick Worth ឈានមកដល់សតវត្សរ៍ទី ២០ គេចាប់ផ្តើមឃើញមានការបង្កើតក្រុមហ៊ុនសម្លៀកបំពាក់ប្រណីតនៅក្នុងអាណាចក្រហ្វេហ្សិន។ ក្នុងនោះរួមមាន៖ Christian Dior, Chanel, Balenciaga, Schiaparelli, Saint Laurent និង Givenchy។  ពួកគេជាចំណោមក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដែលបានធ្វើឱ្យហ្វេហ្សិននៅក្រុងប៉ារីសមានភាពរស់រវើកបំផុត។ ជាពិសេស ពួកគេបានបង្កើតកម្មវិធីហ្វេហ្សិន Haute Couture និង រៀបចំរចនាសម្ព័ន្ធហ្វេហ្សិនដោយយកគំនិតតាម លោក  Charles Frederick Worth ផងដែរ។ នេះហើយជាដើមហេតុដែលកម្មវិធីបង្ហាញសម្លៀកបំពាក់ Couture តែងតែធ្វើឡើងនៅទីក្រុងប៉ារីស បេះដូងនៃទឹកដីកំណើតរបស់ Haute Couture តែម្តង។

Giambattista Valli Haute Couture Spring Summer 2024.
THOM BROWNE COUTURE FALL 2024-Credit, LAUNCHMETRICS SPOTLIGHT

បើទោះបិតា Haute Couture លោក Charles Frederick Worth​ បានលាចាកពីលោកនេះជាងមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែមានរូបរាងដល់សព្វថ្ងៃ ដោយស្ថិតនៅក្រោមការដឹកនាំរបស់អ្នកច្នៃម៉ូដជំនាន់ថ្មី។ សម្រាប់សម្លៀកបំពាក់ Haute Couture​ វាលែងជាប្រភពចំណូលរបស់ក្រុមហ៊ុនទៀ​តហើយ អ្វីដែលក្រុមហ៊ុនផ្តោតចំពោះ Haute Couture គឺ កេរ្តិ៍ឈ្មោះ តម្លៃ ក៏ដូចជាអត្តសញ្ញាណរបស់ម្ចាស់ដើម។ បច្ចុប្បន្ន ក្រុមហ៊ុនរកចំណូលបានច្រើនតាមរយៈការលក់អាជ្ញាបណ្ណ និង បង្កើតផលិតផលប្រណីតដូចជា ស្បែកជើង កាបូប និង ទឹកអប់ជាដើម៕

Chanel Spring Summer 2024 haute couture fashion show, Photo Su Shan Leong

 

Schiaparelli-SPRING 2024 COUTURE FASHION SHOW

ប្រភព៖ glamobserver 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ