(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

Share This

បើគិតចាប់តាំងពីការចាកចេញពីផលតិកម្មថោន មកដល់ពេលនេះរយៈពេលប្រមាណជាង ៥ ឆ្នាំ មកហើយ ដែលតារាចម្រៀង ឈិត សុវបញ្ញា បានបោះបង់ចោលអាជីពសិល្បៈទាំងស្រុង ដោយសំងំរស់នៅយ៉ាងសាមញ្ញ ចាយជីវិតយ៉ាងរីករាយ។ ក្នុងនោះ បើទោះជាមិនបានបង្ហាញខ្លួនលើឆាកតន្ត្រីដូចមុនក៏ពិតមែន ប៉ុន្តែកញ្ញា ឈិត សុវណ្ណបញ្ញា ក៏មិនដែលខកខានចូលរួមកម្មវិធីរបស់អ្នកសិល្បៈនោះដែរ ដោយអតីតតារាចម្រៀងស្រីរូបនេះ តែងតែជួបជុំមិត្តសិល្បៈផងដែរ។

ដោយឡែក ថ្មីៗនេះ កញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ដោយតារាចម្រៀងស្រីរូបនេះ បានវិលមកកាន់វិថីសិល្បៈជាថ្មីម្តងទៀតហើយ ដោយកញ្ញាបានចាប់ផ្តើមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីមួយចំនួនតាមបណ្តាទូរទស្សន៍នានាផងដែរ។ ក្នុងនោះ ការវិលត្រឡប់មកវិញនេះ តារាចម្រៀងស្រីសំឡេងស្រទន់រូបនេះ នៅតែទទួលបានការគាំទ្រដូចដើម ពោលគឺ កញ្ញា ឈិត សុវណ្ណបញ្ញា មិនបាត់បង់អ្នកគាំទ្រមុនៗ ថែមទាំងទទួលបានអ្នកគាំទ្រថ្មីៗទៀតផង។

យ៉ាងណាមិញ ការវិលត្រឡប់មកកាន់ម៉ៃក្រូហ្វូនលើកនេះរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា គឺនឹងមិនទម្លាក់ដៃដូចមុនទៀតឡើយ ដោយលើកនេះ កញ្ញា ឈិត សុវណ្ណបញ្ញា បានឱ្យដំរួយនៃការបោះជំហានពេញទីម្តងទៀត ក្រោយពីនាងបានបញ្ចេញចម្រៀងថ្មីរបស់ខ្លួននៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។ ម្យ៉ាងវិញទៀតនោះ បទថ្មីដែលទើបនឹងចេញរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលមានចំណងជើងថា «សតិអារម្មណ៍» បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា តារាចម្រៀងស្រីរៀមច្បងរូបនេះ កំពុងឱ្យដំរួយលុកលុយក្នុងទីផ្សារឱ្យកក្រើកជាថ្មី ខណៈមិត្តរួមជំនាន់ជាច្រើនបាន និង កំពុងឈរជើងលើវិថីសិល្បៈយ៉ាងរឹងមាំ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ព័ត៌មានបន្ថែម

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ស្វែងរកព័ត៌មាន​ ឬវីដេអូ