ធនាគារ វីង និង សមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និង គ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

Share This

ធនាគារ វីង បានលុបបំណុលជិត ៥០.០០០ ដុល្លារអាមេរិកដល់ទាហានដែលរងរបួស

ធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង សមាគមសិល្បករខ្មែរ បានផ្តល់នូវអំណោយដល់ទាហាន និង គ្រួសារជនភៀសសឹកកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។

ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់មួយចំនួនជូនដល់យោធិនចំនួន ៨០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យភូមិភាគ ៤។ ក្រុមការងារស្ម័គ្រចិត្តនេះក៏បានទៅកាន់វត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ដែលប្រជាពលរដ្ឋចំនួន ៧១៨ គ្រួសារ បាន និង កំពុងតាំងទីជម្រក បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះព្រំដែន។

គ្រួសារជនភៀសសឹកទាំងនេះ ដែលភាគច្រើនបានរត់គេចខ្លួនដោយយកមកនូវរបស់របរបន្តិចបន្តួចជាប់ខ្លួនធ្វើដំណើរតាមគោយន្ត ឥឡូវនេះបានរស់នៅក្នុងតង់កៅស៊ូក្នុងវត្ត ដោយពឹងលើការឧបត្ថម្ភគាំទ្រពីវត្តអារ៉ាម អាជ្ញាធរមូលដ្ឋាន និង សប្បុរសជននានាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា ៖ «ដំណើរទស្សនៈកិច្ចថ្ងៃនេះ មិនត្រឹមតែជាការប្រគល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការគាំទ្រឥតងាករេរបស់យើងខ្ញុំចំពោះបងប្អូនខ្មែរយើងផងដែរ។ យើងនៅជាមួយបងប្អូន ហើយនឹងបន្តគាំទ្របងប្អូន»

ក្រុមគ្រួសារនីមួយៗទទួលបានកញ្ចប់ជំនួយដែលរួមមាន ៖ ទឹកសុទ្ធ ១ កេស មី ១ កេស អង្ករ ១០ គីឡូក្រាម សម្លៀកបំពាក់ និង គ្រឿងសម្ភារចាំបាច់មួយចំនួនទៀត។ ក្នុងពិធីចែកអំណោយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដូចជា ៖ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង លោក ឈុន វឌ្ឍនភក្តី នាយកគ្រប់គ្រងផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។

គណៈគ្រប់គ្រង និង បុគ្គលិកមកពីក្រុមហ៊ុនសែលកាត ខេមបូឌានប្រតឃែសស្ទីសឺវីស ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី សណ្ឋាគារកាំបូឌីយ៉ាណា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និង សមាគមសិល្បករខ្មែរ ក៏បានចូលរួមយ៉ាងសកម្មគាំទ្រកិច្ចការសប្បុរសធម៌ផងដែរនេះ។

នេះជាការចែកចាយជំនួយសប្បុរសធម៌លើកទី ៤ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។ ការចែកជូនជំនួយលើកទី ១ ត្រូវបានប្រគល់នៅថ្ងៃទី ២-៣ ខែសីហា នាវត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និង គ្រួសារជាង ៧០០ នាក់។ ចំណែកការចែកលើកទី ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ ខែសីហា នៅជំរំក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ការចែកលើកទី ៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា នៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជំនួយសប្បុរសធម៌ទាំងនេះបានមកពី «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង ការចូលរួមវិភាគទានពីសប្បុរសជននានា។

ធនាគារ វីង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគោរពដល់កងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង តបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ វីង បានលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬ អ្នករួមខ្ចី ដែលជាយោធិនបានពលី ឬ ពិការក្នុងពេលបំពេញបេសកកម្ម និង លុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស ដែលតម្លៃសរុបជិត ៥០.០០០ ដុល្លារអាមេរិក។ ធនាគារ វីង កំពុងធ្វើការដោយផ្ទាល់ជាមួយគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និង ប្រកបដោយការគោរពដឹងគុណ។

ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន សម្រាប់រាល់គណនីថ្មីដែលបានបើក ធនាគារនឹងបរិច្ចាគ ២០០ រៀលដល់ «មូលនិធិទ្រទ្រង់ជនភៀសសឹក»។ មូលនិធិនេះជួយដល់គ្រួសារជនភៀសសឹក កងទ័ពដែលក្លាហានការពារអធិបតេយ្យភាពកម្ពុជា និង ក្រុមគ្រួសារនៃវីរបុរសដែលបានបាត់បង់ជីវិត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ