ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ ទីតាំងក៏ល្អ ឯសំណង់អគារស្តង់ដារប្រណីតខ្លាំង

Share This

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និង លោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។

គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និង សេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និង កម្ពុជា។

លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទី ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និង ក្រុងតាខ្មៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និង យូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។

សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និង ការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និង ឈានមុខគេ ដោយមានការលក់លើសពី ៩០% និង ការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និង រំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និង ធ្វើឱ្យមានពន្លឺ និង ខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និង ផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និង ជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។

អគារលំនៅឋានអារ៉ាខាវ៉ា មានប្រព័ន្ធបង្ការ និង ពន្លត់អគ្គិភ័យស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅតាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និង ហាត់សមជាប្រចាំអំពីវិធីសាស្រ្តបង្ការ និង ពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និង មានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និង ចំណត។

លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និង អាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និង បង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅផងដែរ។ អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និង រក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និង ទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និង អ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។

កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និង ការប្រាក់ និង ផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ៖ 012 582 999 / 098 999 589៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ