កម្មវិធីជំនួបពិភាក្សាផ្លូវការរបស់កម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច

Share This

នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្រ្ពីងបត ៤ អេឌ្យូខេសិន (SpringBoard4Education) សហការជាមួយអាជ្ញាធរស្តងដា កម្មវិធីសិក្សា ចំណេះដឹងទូទៅ នៃនាយកដ្ឋានអប់រំ របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលីភាគខាងលិច បានរៀបចំកម្មវិធីជំនួបពិភាក្សាផ្លូវការរបស់កម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច ដែលកម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Roshan Perera ជំនួយការប្រតិបត្តិ និង លោកស្រី Pauline White ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរស្តងដា កម្មវិធីសិក្សា ចំណេះដឹងទូទៅ នៃនាយកដ្ឋានអប់រំ របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលីភាគខាងលិច និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីជំនួបពិភាក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណងអបអរសាទរភាពជោគជ័យនៃការអនុវត្ត និង ការពង្រីកកម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច នៅតាមបណ្តាសាលាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា ហើយការវិវត្តក្នុងវិស័យអប់រំនេះបានផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជាជាច្រើនរូប ឱ្យទទួលបានការអប់រំកម្រិតស្តង់ដារអន្តរជាតិនៅក្នុងប្រទេសរបស់ខ្លួន និង មានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យនានានៅលើពិភពលោកបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ។ នាពេលបច្ចុប្បន្ន សាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់កម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច មានចំនួន ១៤ ដែលក្នុងនោះមានដូចជា ៖

រាជធានីភ្នំពេញ

• សាលាអន្តរជាតិ Golden Bridge International School of Phnom Penh
• សាលាអន្តរជាតិ WoodLand International School
• សាលាអន្តរជាតិ WestBridge International School
• សាលាអន្តរជាតិ Albert International Academy
• សាលាអន្តរជាតិ USA International School
• សាលាអន្តរជាតិ Blue Line International School
• សាលាអន្តរជាតិ Red Bridge International School
• សាលាអន្តរជាតិ GloLink International School
• សាលាអន្តរជាតិ Asia-Pacific Fredfort International School

ក្រុងព្រះសីហនុ

• សាលាអន្តរជាតិ Pama International School

ខេត្តកណ្តាល

• សាលាអន្តរជាតិ Westland International School

ខេត្តបន្ទាយមានជ័យ

• សាលាអន្តរជាតិ Smart Kids International School

ខេត្តសៀមរាប

• សាលាអន្តរជាតិ Westgate International School

ខេត្តបាត់ដំបង

• សាលាអន្តរជាតិ Pannassatra Young Leader International School

កម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច គឺជាកម្មវិធីសិក្សាអន្តរជាតិ ស្របទៅនឹងស្តង់ដារអប់រំនៅក្នុងប្រទេសអូស្រ្តាលី ដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោក។ សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពីកម្មវិធីសិក្សានេះមានឱកាសប្រឡងសញ្ញាបត្រ ATAR (Australian Tertiary Admission Rank) ដែលជាសញ្ញាបត្របាក់ឌុបប្រទេសអូស្រ្តាលី ដែលត្រូវបានចេញដោយប្រទេសអូស្រ្តាលី និង អាចប្រើប្រាស់សម្រាប់ការសិក្សាបន្តនៅតាមគ្រប់សាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជានៅក្នុងពិភពលោក។

ជាក់ស្តែង ការប្រឡងសញ្ញាបត្របាក់ឌុបអូស្រ្តាលី ATAR ជំនាន់ទីមួយនៅប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងដោយជោគជ័យកាលពីអំឡុងឆ្នាំ ២០២៤ សម្រាប់សិស្សានុសិស្សកម្ពុជាជាច្រើនរូប ដែលបានសិក្សាកម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច។ ជាមួយនឹងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ កម្មវិធីសិក្សាប្រទេសអូស្រ្តាលីភាគខាងលិច ត្រូវបានរំពឹងថានឹងបន្តបោះជំហានឥតឈប់ឈនៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា និង ផ្តល់នូវគុណភាពអប់រំដ៏ខ្ពស់ទៅកាន់សិស្សានុសិស្សជាច្រើនពាន់អ្នកដែលសិក្សាក្នុងកម្មវិធីសិក្សានេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ