អ៊េមណាស់! ASUS Republic of Gamers ប្រកាសចេញ 2025 ROG Flow Z13 ថេបប្លេតលេងហ្គេមកម្លាំងម៉ាស៊ីនខ្លាំងជាមួយអេក្រង់ ROG Nebula

Share This

ភ្នំពេញ, កម្ពុជា ថ្ងៃទី 20 ខែមេសា ឆ្នាំ 2025 — ASUS Republic of Gamers (ROG) បានប្រកាសថេប្លេតថ្មី ROG Flow Z13 ឆ្នាំ 2025 ដែលមានកម្លាំងខ្លាំងសម្រាប់ការលេងហ្គេម និង ការងារធ្ងន់ៗ ។ ម៉ាស៊ីនបែប 2-in-1 ពហុមុខងារនេះមានអង្គដំណើរការថ្មីចុងក្រោយរបស់ AMD Ryzen™ AI Max+ 395 ជាមួយ Radeon™ 8060S Graphics និង អង្គចង់ចាំរចនាឡើងដើម្បីផ្តល់នូវសមត្ថភាពដ៏អស្ចារ្យ និង ប្រសិទ្ធភាពថាមពលខ្ពស់។ ប្រព័ន្ធរំហូរខ្យល់ធ្វើពីដែកអ៊ីណុក និង ស្ពាន់ ជាមួយប្រព័ន្ធស្រូបខ្យល់ធំជាងមុន និង កង្ហារ 2nd Gen Arc Flow Fans™ ផ្តល់បន្ថែមខ្យល់ឆ្លងកាត់ដល់ 70% ដើម្បីជំនួយដល់ប្រព័ន្ធត្រជាក់ឱ្យកាន់តែប្រសើរជាងមុន និង ស្ងប់ស្ងាត់។

ថេប្លេតទំហំ 13 អ៊ីញនេះមានអេក្រង់ ROG Nebula Display ជាមួយកម្រិតបង្ហាញគុណភាព 2.5K resolution 180Hz បញ្ចេញពន្លឺបានដល់ 500 nits និង ការការពារ Corning® Gorilla® Glass 5។ Flow Z13 ថ្មីនេះក៏មានថ្មទំហំធំជាងមុន 70Wh, touchpad និង keycaps ទំហំធំជាងមុន និង ប៊ូតុង Command Center ងាយស្រួលសម្រាប់ចូលដំណើរការទៅកាន់មុខងារសំខាន់ៗនៃប្រព័ន្ធព្រមទាំងរន្ធភ្ជាប់ USB-C® ពីរ (គាំទ្រ USB4® និង Power Delivery), រន្ធ HDMI® 2.1, Flow Z13 បានធ្វើឱ្យការលេងហ្គេមរបស់អ្នកមានភាពបត់បែន និង ងាយស្រួលគ្រប់ទីកន្លែង។

ប្រសិទ្ធភាពថាមពលក្នុងរូបរាងថ្មី

បេះដូងរបស់ Flow Z13 ក្នុងឆ្នាំ 2025 នេះគឺជាអង្គដំណើរការថ្មី AMD Ryzen AI Max+ 395 បំពាក់ជាមួយ Radeon 8060S Graphics។ Zen 5 CPU ចំនួន 16 និង RDNA 3.5 graphics ចំនួន 40 ក្នុងអង្គដំណើរការតែមួយ Flow Z13 មានសមត្ថភាពខ្ពស់ក្នុងគ្រប់គ្រង់ការងារច្រើន និង ហ្គេមធ្ងន់ៗ។ RDNA 3.5 GPU មានសមត្ថភាពដូចជាកាតក្រាហ្វិចមួយដោយឡែក ប៉ុន្តែប្រើថាមពលតិចដែលវាជាជម្រើសល្អសម្រាប់ថេប្លេតហ្គេមបែបនេះ។ លើសពីនេះ បច្ចេកវិទ្យា AI របស់ Z13 មានសមត្ថភាព NPU ដល់ទៅ 50 TOPS ដែលជាឧបករណ៍មួយបញ្ជាក់ថាជា Copilot+ PC ដែលមានលក្ខណៈ AI ក្នុងម៉ាស៊ីនស្រេច។

សមត្ថភាពបញ្ចូលអង្គចងចាំបួនរួមគ្នា

ដោយសារតែ CPU និង GPU របស់ថេប្លេតនេះជាស្រទាប់តែមួយ Flow Z13 អាចប្រើប្រាស់អង្គចងចាំរបស់វាមកបញ្ចូលជាអង្គចងចាំរួមមួយដើម្បីផ្តល់ភាពបត់បែនខ្ពស់។ កុំព្យូទ័រលេងហ្គេម និង ថេប្លេតទូរទៅតែងតែមាន CPU និង GPU ដាច់ដោយឡែក ប៉ុន្តែ Flow Z13 មានអង្គចងចាំទំហំធំតែមួយ ដែលអាចចែកចាយទៅកាន់ Zen 5 និង RDNA 3.5 ដោយស្វ័យប្រវត្តិ ឱ្យសមរម្យទៅនឹងតម្រូវការ។ វាផ្តល់ឱ្យអ្នកលេងហ្គេមនូវ VRAM ខ្ពស់សម្រាប់ហ្គេមសម័យថ្មី និង សមត្ថភាពខ្ពស់សម្រាប់ការងារដែលទាញយកទំហំពីអង្គចងចាំច្រើននៅពេលមិនលេងហ្គេម។

LPDDR5X 8000MHz រហូតដល់ 128GB ផ្តល់អង្គចងចាំគ្រប់គ្រាន់សម្រាប់ហ្គេម និង កម្មវិធ្ងន់ៗ។ ការរៀបចំអង្គចងចាំបួនឆានែលនេះផ្តល់នូវបណ្តាញទិន្នន័យអតិបរមាខ្ពស់ និង ពេលវេលាឆ្លើយតបលឿនបំផុត ដែលជួយឲ្យ CPU និង GPU ទទួលបានសមត្ថភាពដំណើរការល្អបំផុត។

ជាមួយនឹង NPU ផ្តាច់មុខ, GPU ប្រតិបត្តិការខ្ពស់, និង សមត្ថភាពបែងចែកអង្គចងចាំ VRAM ដល់ទៅ 96GB, Flow Z13 គឺជាម៉ាស៊ីនប្រតិបត្តិការខ្ពស់មួយដ៏ល្អបំផុតមួយសម្រាប់ការងារ។ វាអាចដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិតធំទូលាយ (LLM) មានទំហំ 70B នៅលើម៉ាស៊ីនផ្ទាល់ ដោយមានសមត្ថភាពខ្ពស់សម្រាប់បំពេញភារកិច្ច AI គ្រប់ប្រភេទ។

ប្រព័ន្ធជំនួយកម្តៅថ្មី

ROG Flow Z13 ឆ្នាំ 2025 មានបំពាក់នូវប្រព័ន្ធលំហូរខ្យល់ធ្វើពីដែកអ៊ីណុក និង ស្ពាន់ ដែលមានផ្ទៃគ្របដណ្តប់ច្រើនជាងមុនដល់ទៅ 54% បើប្រៀបធៀបនឹងការរចនាជំនាន់មុន។ ផ្លូវខ្យល់ចូលធំ និង កង្ហារ 2nd Gen Arc Flow Fans ពីរ ជួយបញ្ចេញខ្យល់ក្ដៅតាមបន្ទះសន្លឹកស្ពាន់ស្តើងទំហំតែ 0.1mm ដោយប្រសិទ្ធភាពខ្ពស់ និង មិនបន្ថែមទម្ងន់ ឬ ទំហំដល់ម៉ាស៊ីនឡើយ។ ក្នុងនាមជាតាប្លេត Flow Z13 បានដាក់ផ្នែកដែលបញ្ចេញកម្ដៅទាំងអស់នៅខាងក្រោយអេក្រង់ ហើយបានរចនាឡើងឱ្យលើកចេញពីតុក្នុងគោលបំណងជំនួយដល់រំហូរកម្តៅ។ រចនាបទឈររបស់វាផ្ដល់ឱ្យចរន្តខ្យល់ត្រជាក់ចូលបានយ៉ាងល្អ និង មានអត្ថប្រយោជន៍ក្នុងការបញ្ចុះកម្ដៅដោយធម្មជាតិ បើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម។

ការបញ្ជូនខ្យល់ពីកង្ហារទាំងពីរត្រូវបានប្ដូររចនាថ្មី ដោយមានបណ្តាញខ្យល់ពិសេសនៅក្រោយអេក្រង់ ដើម្បីបន្ថយសីតុណ្ហភាពនៅផ្ទៃអេក្រង់។ លើសពីនេះក៏មានតម្រងធូលីផងដែរ ដើម្បីការពារម៉ាស៊ីនអោយនៅត្រជាក់នៅស្ថិតស្ថេររយៈពេលវែង។

អេក្រង់ដែលផ្តល់រូបភាពយ៉ាងស្អាតច្បាស់

កុំព្យូទ័រយួរដៃទំហំ 13 អ៊ីងតូចនេះ មានអេក្រង់ Nebula Display បង្ហាញរូបភាពដ៏ស្រស់ស្អាតជាមួយគុណភាពកម្រិតបង្ហាញដល់ 2.5K និង ល្បឿនបង្ហាញ 180Hz ដែលផ្ដល់បទពិសោធន៍លេងហ្គេម និង មើលវីដេអូយ៉ាងជ្រៅជ្រះ។ កញ្ចក់ Corning® Gorilla® Glass 5 ការពារអេក្រង់ប៉ះពីការរអិល ឬ ខូចខាតដោយចៃដន្យ ជាមួយនឹងការគ្របដណ្តប់ពណ៌ DCI-P3 ដល់ទៅ 100%, ទំហំ 16:10, និងពន្លឺអតិបរមា 500 nits, អេក្រង់ ROG Nebula Display នេះត្រៀមខ្លួនភ្លឺចាំងក្នុងពិភពហ្គេម។

រន្ធដំណរភ្ជាប់ និង មុខងារជាច្រើន

ទោះបីវាមានទំហំតូចប៉ុន្តែ ROG Flow Z13 ឆ្នាំ 2025 មានសមត្ថភាពក្លាយជាឧបករណ៍ដ៏ងាយស្រួលមួយសម្រាប់អ្នកលេងហ្គេម។ ជាមួយរន្ធដំណរភ្ជាប់ USB-C ពីរដែលគាំទ្រដល់ USB4 សម្រាប់ DisplayPort™ 1.4 និង ការផ្គត់ផ្គង់ថាមពល Z13 ផ្តល់នូវភាពបត់បែនយ៉ាងអស្ចារ្យសម្រាប់ឧបករណ៍ និង ការផ្គត់ផ្គង់ផ្សេងៗ។ ជាមួយនឹង USB-C ដល់ 2 ដែលសុទ្ធតែគាំទ្រ USB4, DisplayPort™ 1.4 output និង Power Delivery — Z13 ផ្តល់នូវភាពបត់បែនអស្ចារ្យសម្រាប់ឧបករណ៍ និង បរិក្ខារផ្សេងៗ។ វាក៏មានច្រក HDMI 2.1 ផ្តាច់មុខមួយ, ច្រក USB Type-A, អង្គអាន microSD card reader និង ច្រកភ្ជាប់កាស/មីក្រូហ្វូនផងដែរ។ Flow Z13 គឺជាថេប្លេតតែមួយគត់ដែលភាពបត់បែនឱ្យអ្នកលេងហ្គេមយ៉ាងងាយស្រួល។

Flow Z13 បច្ចុប្បន្ននេះមានថាមពលថ្មកាន់តែធំដល់ទៅ 70Wh អាចផ្តល់អាយុកាលថ្មឱ្យអ្នកលេងហ្គេមបានយូរជាងមុនដែលត្រូវបានរួមបញ្ចូលជាមួយប្រសិទ្ធភាពប្រើថាមពលបានល្អបំផុតពីប្រព័ន្ធដំណើរការ Strix Halo។ លើសពីនេះវាក៏មាន Touchpad ធំជាងមុន និង Keycap ដែលផ្តល់បទពិសោធន៍វាយអក្សរដែលមានភាពស្រួល និង រលូនផងដែរ។ ប៊ូតុង Command Center បានបន្ថែមចូល ដើម្បីឱ្យអ្នកអាចចូលប្រើមុខងារសំខាន់ៗនៃប្រព័ន្ធបានយ៉ាងរហ័ស និង ងាយស្រួល ជាបណ្តាញមួយសម្រាប់ថេប្លេតគ្រប់គ្នា។

ការដាក់លក់ និង តម្លៃ

ROG Flow Z13 (GZ302EA) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 20 មេសា នៅប្រទេស កម្ពុជា ក្នុងតម្លៃ $2,299។
សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

លក្ខណៈសម្បត្តិរបស់ផលិតផល

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ROG Facebook: https://www.facebook.com/ASUSROGKH
ROG Website: https://rog.asus.com/kh/laptops/rog-flow/rog-flow-z13-2025/
Tik Tok: https://www.tiktok.com/@asus.kh

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ