នៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងសិល្បៈ បានសម្ដែងនូវការសោកស្ដាយជាមួយតារាសម្ដែងប្រុសលោក ប៊ុន ខេវិន យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺលោកប៉ាបង្កើតរបស់លោកបានទទួលមរណភាពហើយ។
បើតាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែងប្រុស ប៊ុន ខេវិន បានប្ដូររូបភាពប្រូហ្វាលកាន់ទុក្ខលោកប៉ា និង បង្ហោះរូបភាពអមជាមួយសាររៀបរាប់យ៉ាងសោកសៅថា ៖ «ទាមទារចង់ជួបកូន ខលមើលមុខកូននិយាយពាក្យថាលា ចង់ជួបកូនពៅ មើលលេងស្គាល់អ្នកផ្សេង តែនៅចាំតែកូនពៅគាត់ អូយប៉ាអើយប៉ា»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយលោក ខេវិន និង ក្រុមគ្រួសារជាបន្តបន្ទាប់៕