ឥលូវនេះកម្មវិធី «កម្លាំងគោជល់ – Red Bull Power» បានត្រលប់មកជាថ្មី ដែលឈានដល់សប្តាហ៍ទី ៣ ជាការប្រកួតយកអាវកម្លាំងគោជល់ ក្លាយជាបេក្ខភាពពេញសិទ្ធិនៃកម្មវិធី។
រម្លឹកទៅសប្តាហ៍ទី ២ កម្មវិធីបានរកឃើញបេក្ខភាពពេញសិទ្ធិ ទទួលបានអាវកម្លាំងគោជល់ចំនួន ៩ នាក់ ដោយឆ្លងកាត់តាមរយៈវិញ្ញាសាប្រកួតយ៉ាងស្វិតស្វាញ ប្រើទាំងកម្លាំង យុទ្ធសាស្ត្រ និង ប្រាជ្ញា។ ក្នុងនោះក៏មានបន្ថែមជាមួយវិញ្ញាសាចំនួន ៣ គឺ ការប្រួត Push-up ឬ អាហ្វង់, ការប្រកួតគណិតវិទ្យា និង ការប្រកួតញញួរកម្លាំង។
ឈានមកដល់សប្តាហ៍ទី ៣ បេក្ខជនដែលមិនទាន់ឈ្នះ តម្រូវប្រកួតជាមួយវិញ្ញាសាបន្ទាប់ ដែលជាការចាប់ដៃគ្នា ៤ នាក់ជាក្រុម ហើយប្រកួតរវាង ៦ ក្រុមលើវិញ្ញាសា «ចន្ទ្រគ្រាស» ដើម្បីយកអាវកម្លាំងគោជល់។ ក្រុមទាំង ៦ បានដាក់ឈ្មោះរៀងខ្លួន មានដូចជា៖ ក្រុមចចក, ក្រុមគោក្រហម, ក្រុមខ្លាសាក់, ក្រុម Zero 1, ក្រុមទន្សាយស និង ក្រុមខ្លាខ្មៅ។
ជាលទ្ធផល ក្រុម Zero 1 ជាអ្នកឈ្នះ ហើយក្រុមដែលចាញ់ ត្រូវប្រកួតវិញ្ញាសាមួយទៀតគឺ «ជំហរគុនចំបាប់» ដែលចុងក្រោយ ក្រុមចំនួនពីរគឺ ក្រុមគោក្រហម និង ក្រុមខ្លាសាក់ បានចាញ់ ហើយចាកចេញពីកម្មវិធី។ ដូច្នេះ សរុបអ្នកឈ្នះទាំងវិញ្ញាសាថ្មី និង ចាស់ ក្លាយជាបេក្ខភាពពេញសិទ្ធិ ក៏ដូចជាទទួលបានអាវកម្លាំងគោជល់គឺ ២៤ នាក់ និង ៨ នាក់ត្រូវបានចាកចេញពីកម្មវិធី។
កម្មវិធីកម្លាំងគោជល់ ពិតជាមិនធម្មតា រាល់វិញ្ញាសាពីមួយវគ្គទៅមួយវគ្គ តែងធ្វើឱ្យបេក្ខជន និង អ្នកទស្សនានឹកស្មានមិនដល់។ នៅសប្តាហ៍បន្ទាប់ បេក្ខជននឹងត្រូវជួបគ្នានៅលើទីលានប្រកួត Red Bull Arena។
ដូចនេះ ចង់ដឹងថា បេក្ខជនពេញសិទ្ធិនឹងត្រូវជួបវិញ្ញាសាអ្វីខ្លះ ហើយនរណាខ្លះនឹងត្រូវចាកចេញពីកម្មវិធីជាបន្តបន្ទាប់ សូមកុំភ្លេចតាមដានកម្មវិធី «កម្លាំងគោជល់ – Red Bull Power» ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០ នាទី ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!៕
សូមទស្សនាវីដេអូខាងក្រោម៖