នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ជាវេជ្ជបណ្ឌិតឯកទេស ចំនួន ២៧ រូប ឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា ឯកទេសដែលជ្រើសរើសមានដូចជា ៖
១. វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ សណ្តំ និង ប្រពោធនកម្ម ចំនួន ១៧ រូប
២. វេជ្ជបណ្ឌិតឯកទេសវះកាត់មុខមាត់ ឆ្អឹងថ្គាម ចំនួន ១ រូប
៣. វេជ្ជបណ្ឌិតឯកទេសតម្រងនោម ចំនួន ៣ រូប
៤. វេជ្ជបណ្ឌិតឯកទេសអាណាប៉ាត់ ចំនួន ២ រូប
៥. ឱសថការីឯកទេសវេជ្ជជីវសាស្ត្រ ចំនួន ១ រូប
៦. វេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ បំពង់ក ចំនួន ១ រូប
៧. វេជ្ជបណ្ឌិតឯកទេសជំងឺសួត ចំនួន ២ រូប
ក្នុងនោះ ខាងមន្ទីរពេទ្យក៏មានរើសបុគ្គលិកសន្យា ជាគិលានុបដ្ឋាក ចំនួន ២៨ រូប ផងដែរ។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចយកពាក្យទៅដាក់នៅការិយាល័យរដ្ឋបាល និង បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
