នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Mirror Media បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តរបស់គូស្នេហ៍មួយគូ ដែលបានចតឡានក្បែរវាលស្រែនាំគ្នាឡើងឋានសួគ៌កណ្តាលធម្មជាតិ តែភ្លេចដាក់ហ្វ្រាំងដៃ មានអីជ្រុលធ្លាក់ចូលក្នុងស្រែទាំងឡានទាំងមនុស្ស។
តាមព័ត៌មានឱ្យដឹងថា រឿងរ៉ាវមួយនេះកើតឡើងនៅប្រទេសចិន ក្នុងនោះមានគូស្នេហ៍មួយគូបានចតឡាននៅតាមផ្លូវដែលមានវាលស្រែធម្មជាតិ ហើយបាននាំគ្នាឡើងឋានសួគ៌នៅក្នុងឡានតែពីរនាក់។ ខណៈកំពុងតែប្រតិបត្តិការ ស្រាប់តែឡានក៏ជ្រុលទៅធ្លាក់ចូលទៅក្នុងវាលស្រែ ធ្វើឱ្យទាំងគូប៊ិះនឹងទៅដល់ឋានសួគ៌ពិតប្រាកដ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា គូស្នេហ៍ទាំងគូមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយក៏បាននាំគ្នាងើបចេញពីឡានមកវិញដោយសភាពពិបាកមើល។ ដោយឡែក មហាជនពិតជាហួសចិត្តផង និង អស់សំណើចផងចំពោះរឿងរ៉ាវនេះ តែក៏សង្ឃឹមថានឹងគ្មានអ្នកយកគំរូតាមរឿងនេះដូចគ្នា៕
ប្រភព៖ Kapook