ជិតដឹងការពិតមែនទែនហើយ! ទើបធ្លាយរូបផ្អែមល្ហែម ឥឡូវធ្លាយអាថ៍កំបាំង Bella ជាមួយគ្រួសារខាងប្រុសទៀតហើយ
មកទល់ពេលនេះ រឿងរ៉ាវទំនាក់ទំនង និង ភាពជិតស្និទ្ធរវាង Bella និង លោក Will Chawin កូនប្រុសថៅកែ CP ហាក់នៅតែរងំក្នុងចិត្តអ្នកគាំទ្រនៅឡើយ បន្ទាប់ពីបែកធ្លាយរូបភាពស្និទ្ធស្នាល និង ផ្អែមល្ហែមជាមួយគ្នាមក។ លើសពីនេះទៅទៀតនោះ អ្វីដែលអ្នកគាំទ្រចង់ដឹងការពិតចេញពីមាត់សាមីខ្លួននោះគឺ តើអ្នកទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នាពិតមែន ឬក៏អត់?
យ៉ាងណាមិញ បន្ទាប់ពីមហាជនអ្នកគាំទ្រទទូចចង់ដឹងការពិតកាន់តែខ្លាំង មកទល់ពេលនេះសាមីខ្លួនទាំងសងខាងនៅមិនទាន់ចេញមុខបង្ហើបដំណឹងណាមួយពាក់ព័ន្ធនឹងរឿងនេះនៅឡើយ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនដេកមិនលក់បក់មិនល្ហើយចង់ដឹងការពិត។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់នោះ ក្រោយស្ងាត់ដំណឹងមិនឃើញភាគីណាអាចបញ្ជាក់ការពិតបាន ស្រាប់តែមានអ្នកធ្វើការជាមួយឪពុកខាងប្រុស បានចូលទៅខមមិនក្រោមផេកសារព័ត៌មានមួយពាក់ព័ន្ធនឹង Bella ថា ៖ «អរ! បុរសនោះជាកូនប្រុសថៅកែនាងខ្ញុំផ្ទាល់ ហើយក៏បានឃើញ Bella មកញុំាបាយផ្ទះថៅកែប្រុសខ្ញុំដែរ»។ ដ្បិតមិនដឹងការសម្ដីនោះជាការពិត ឬអត់ក៏ដោយ ប៉ុន្ដែក្រោយឃើញខមមិនបែបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ដឹងកាន់តែខ្លាំង៕