នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ២ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌឫស្សីកែវ និង ខណ្ឌសែនសុខ។
តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះផងដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី នៅលើផ្លូវលេខ ១២៣R ចន្លោះផ្លូវលេខ ១៤៣R-៥៥P ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល គឺចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួច ក្រោយពេលធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីរួច។
២. សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ២០០៤(៦បេ) ចាប់ពីផ្លូវលេខ ៣១សេសេ ដល់ផ្លូវលេខ ៦បេ-២ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មួយរយៈពេលខ្លីប្រមាណជា ០៥ ម៉ោង គឺចាប់ពីម៉ោង ២៣ និង ០០ នាទី យប់ថ្ងៃទី ២៣ ខែមេសា ដល់ម៉ោង ០៤ និង ០០ នាទីព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥។ ក្នុងការអនុវត្តការងារនេះ អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពីធ្វើការកែសម្រួលរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖