អ្នកគាំទ្ររំជួលចិត្ត! Tangmo អស់បុណ្យទៅជាង ១ ឆ្នាំហើយ Bird ស្រាប់តែគាស់កកាយរឿងនេះឡើង
ជាងមួយឆ្នាំទៅហើយ ដែល Bird រស់នៅឯកា បន្ទាប់ពី Tangmo ត្រូវព្រាតស្លាប់យ៉ាងអាណោចអាធ័មគ្មានថ្ងៃត្រឡប់ បន្សល់ទុកនូវការសោកស្តាយនោះ។
ចំពោះ Bird បើទោះបីជាមិនមានវត្តមានមិត្តស្រីរួមរស់នៅជាមួយគ្នាក៏ដោយ តែជាង ១ ឆ្នាំមកនេះ រូបគេនៅតែដើរតួជាគូស្នេហ៍ដ៏ល្អ សម្តែងក្តីនឹករឭក និង យកបាច់ផ្កាទៅដាក់ឱ្យមិត្តនៅកន្លែងនាងបានបាត់បង់ជីវិតស្ទើររាល់ថ្ងៃ។
អ្វីដែលមហាជនឃើញហើយរំជួលចិត្តតាមជាទីបំផុតនោះ គឺក្រោយបានឃើញអ្នកកំលោះរូបនេះបង្ហោះសារយ៉ាងសោកសៅ គាស់កកាយរឿងក្នុងចិត្តដែលធ្លាប់គិតជាមួយ Tangmo មិត្តស្រីបណ្តូលចិត្ត ដោយលោកបានរៀបរាប់ថា ៖ «យើងនឹងនៅជាមួយគ្នាឱ្យយូរ និង ស្រឡាញ់អូនរហូតទៅ អូនធ្លាប់ប្រាប់បងថា អូនខ្លាចបងឃ្លាតទៅ តែការពិតទៅអ្វីដែលបងខ្លាចនោះគឺបងខ្លាចឃ្លាតអូនឃ្លាតទៅវិញនោះទេ តែពេលនេះអូនពិតជាបានឃ្លាតចោលបងដូចអ្វីដែលបងខ្លាចពិតមែន តែទោះជាយ៉ាងណាក៏បងនៅតែគិតថាអូនមិនបានឃ្លាតទៅដែរ បងពិតជានឹកអូនណាស់ មានដឹងទេ»៕