ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

Share This

ពីសេវាផ្ទេរប្រាក់នៅតាមផ្ទះ ក្លាយជាសេវាធនាគារឈានមុខគេទូទាំងប្រទេស ធនាគារ វីង ធ្វើការអបអរចំពោះដំណើរនៃបរិយាបន្នហិរញ្ញវត្ថុរបស់ខ្លួនដោយធ្វើការបរិច្ចាគថវិការាល់ពេលអតិថិជនបើកគណនីថ្មី ដើម្បីទ្រទ្រង់ដល់គ្រួសារជនភៀសសឹក វីរកងទ័ព និងក្រុមគ្រួសារយោធិនពលី។

ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំអបអរខួបលើកទី ១៧ ឆ្នាំ នៃការចូលរួមអភិវឌ្ឍសេវាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយវិវឌ្ឍខ្លួនពីក្រុមហ៊ុនសេវាផ្ទេរប្រាក់តាមទូរសព្ទដំបូងគេនៅក្នុងប្រទេស ទៅជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០% ដែលមានប្រតិបត្តិការទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ និង បម្រើដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងប្រទេស។

ដោយចាប់ផ្តើមចេញពីការតាំងចិត្តដ៏សាមញ្ញមួយដើម្បីផ្តល់សេវាផ្ញើប្រាក់ដែលមានភាពងាយស្រួលប្រើប្រាស់ មានសុវត្ថិភាព និង អាចប្រើប្រាស់បានគ្រប់គ្នានោះ ភ្នាក់ងារ វីង ក្លាយជាសេវាទូរសព្ទដៃដំបូងគេដែលភ្ជាប់ប្រជាជនកម្ពុជាទៅនឹងសេវាធនាគារមុនពេល «សេវាហិរញ្ញវត្ថុបែបឌីជីថល» បានរីកសុះសាយជាសកល។ ភ្នាក់ងារជាង ១២.០០០ កន្លែង ដែលក្នុងនោះមានជាង ៨០% ជាស្ត្រី កំពុងដំណើរការនៅគ្រប់ខេត្តទូទាំងប្រទេស ដោយបានកាត់បន្ថយនូវគម្លាតរវាងសហគមន៍ និងសេវាកម្មហិរញ្ញវត្ថុ។

បន្ទាប់ពីអតិថិជនជាច្រើនទទួលបាននូវសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និង ងាយស្រួល ក្រុមហ៊ុន វីង បានក្លាយខ្លួនជាធនាគារឯកទេស នៅក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានក្លាយជាធនាគារពាណិជ្ជដ៏ពេញលេញ ដែលមានលទ្ធភាពក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។ សព្វថ្ងៃនេះ វីង មានបណ្តាញសាខាធនាគារជិត ៣០ សាខា, ម៉ាស៊ីន ATM ដាក់ និង ដកប្រាក់ ជិត ៥០ គ្រឿង និង ភ្នាក់ងារវីង ម៉ាស្ទ័រ ជាង ១២០ កន្លែង ។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា ៖ «វីង ត្រូវបានបង្កើតឡើងនៅតាមផ្លូវ និង មុខហាងនានា យើងតែងតែបន្តខិតខំនាំយកសេវាធនាគារឱ្យខិតទៅជិតប្រជាជន ដោយមិនចាំបាច់ឱ្យប្រជាជនមករកយើងនោះទេ»។ ការផ្តល់ដំណោះស្រាយដំបូងសម្រាប់សហគមន៍នេះ បានទទួលការទទួលស្គាល់តាមរយៈពានរង្វាន់ជាសកលជាច្រើនរួមមាន ៖ ពានរង្វាន់ធនាគារដែលផ្តល់ផលវិជ្ជមានបំផុត ឆ្នាំ ២០២៤ (Best Social Impact Bank 2024), និង ពានរង្វាន់ភាពឈានមុខគេសម្រាប់ការមិនប្រើប្រាស់ក្រដាសប្រាក់ ឆ្នាំ ២០២៤ (Cashless Leadership Award 2024 ) ពី CFI.co, និង ពានរង្វាន់ជាច្រើនផ្សេងទៀតពីក្រុមហ៊ុនម៉ាស្ទ័រកាត និង ទស្សនាវដ្តី Global Brand Magazine សម្រាប់ការផ្តល់សេវាកម្ចីឌីជីថល និង គណនីសន្សំដើម្បីគោលដៅ។ ភាពច្នៃប្រឌិតដូចជា ៖ ម៉ាស្ទ័រកាត វ័នកាត ដែលមានមុខងារឥណពន្ធ និង ឥណទាន ក្នុងកាតតែមួយដំបូងគេនៅកម្ពុជា និង សេវាដកប្រាក់ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់បានតាម ភ្នាក់ងារ វីង ឬ ម៉ាស៊ីន ATM ដោយមិនគិតថ្លៃសេវា ដែលផ្តល់ជូននូវគោលការប្រកបដោយតម្លាភាព និង ភាពងាយស្រួលក្នុងវិស័យធនាគារ។

ការរីកចម្រើនទៅមុខរបស់ វីង ក៏បានមកតាមរយៈការចាប់ដៃគូយុទ្ធសាស្ត្រនានាផងដែរ។ គ្រាន់តែនៅឆ្នាំ ២០២៥ ប៉ុណ្ណោះ ធនាគារ វីង បានសហការជាមួយធនាគារ CIMB Singapore ដើម្បីជំរុញសេវាហិរញ្ញវត្ថុអន្តរជាតិ, ក្រុមហ៊ុន TotalEnergies ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់កែលម្អស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស, ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទៅលើការប្តូរ Wingpoints ទៅ KrisFlyer miles, កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់សេវាទូទាត់ឌីជីថល, និង សាលាអន្តរជាតិ CIA First ទៅលើការធ្វើទំនើបកម្មការទូទាត់ថ្លៃសិក្សា និង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីសេវាធនាគារ ក្រុមហ៊ុ វីង ក៏មានថ្នាលឌីជីថលដូចជា ៖ Wingmall, Wingshop, Wingagri, និង Wingmarket ជាដើម ដែលបានជួយដល់សហគ្រាសធុនតូច និងមធ្យម, កសិករ, និង អ្នកផ្គត់ផ្គង់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដែលបានបង្ហាញថាបច្ចេកវិទ្យា និង សេវាហិរញ្ញវត្ថុអាចធ្វើការរួមគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ធនាគារ វីង បានចូលរួមកិច្ចការសង្គមនានាយ៉ាងសកម្ម។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់ វីង បានជួយដល់សហគ្រិនភាព, ការអប់រំ, គំនិតផ្តួចផ្តើមផ្នែកបរិស្ថាន និង សុខភាពសាធារណៈ តាមរយៈការឧបត្ថម្ភកម្មវិធីជាច្រើនដូចជា ៖ កម្មវិធី STEM សម្រាប់កុមារី, កម្មវិធីពន្លឿននៃភាពច្នៃប្រឌិត, កម្មវិធីដាំដើមឈើ និង ការរៀបចំការបរិច្ចាគឈាមប្រចាំឆ្នាំជាដើម។ សម្រាប់ឆ្នាំនេះផងដែរ ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន វីង បានរៀបចំគំនិតផ្តួចផ្តើមថ្មីមួយផ្សេងទៀត នោះគឺរាល់ការបើកគណនីធនាគារ វីង ថ្មី ក្រុមហ៊ុននឹងបរិច្ចាគថវិកាចំនួន ២០០ រៀល ដល់មូលនិធិទ្រទ្រង់ជនភៀសសឹក ដែលជួយដល់គ្រួសារជនភៀសសឹកក្នុងជម្លោះព្រំដែនខ្មែរ-ថៃ, វីរកងទ័ព ដែលបម្រើការពារអធិបតេយ្យភាពកម្ពុជា និង គ្រួសារយោធិនពលី។ បណ្ឌិត កូលេកកូ មានប្រសាសន៍បន្ថែមថា ៖ «បើយើងរួមគ្នា នោះសកម្មភាពតូចមួយ ក៏អាចនាំឱ្យមានការផ្លាស់ប្តូរដ៏ធំមួយបានដែរ»

ស្របពេលដែល វីង ប្រារព្ធខួបលើកទី ១៧ ធនាគារ វីង នៅតែបន្តជាមួយនឹងបេសកកម្មដ៏ច្បាស់លាស់ ដោយធានាថាប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានសេវាហិរញ្ញវត្ថុដ៏ប្រសើរ ក៏ដូចជាបន្តនូវការច្នៃប្រឌិតថ្មីៗ និង ចាប់ដៃគូសហការបន្ថែមទៀត ដើម្បីចាប់យកឱកាសថ្មីៗទាំងក្នុងប្រទេស និង នៅជុំវិញពិភពលោក។ បណ្ឌិត កូលេកកូ បន្ថែមថា ៖ «អនាគត គឺជារបស់បុគ្គលដែលមានភាពច្នៃប្រឌិត ហើយ វីង នៅតែបន្តឈានមុខគេជានិច្ច»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ