ទៅណាមកណា កាត ៤ នេះសំខាន់ណាស់គួរដាក់តាមខ្លួន ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

Share This

ជាការពិតណាស់ ការធ្វើដំណើរចេញក្រៅផ្ទះម្ដងៗ មិនថាជិត ឬឆ្ងាយទេ យើងពុំបានរំពឹងឡើយថា នឹងមានហេតុការណ៍អ្វីកើតឡើងមកលើយើង តែក្នុងនាមជាពលរដ្ឋម្នាក់យើងគប្បីភ្ជាប់ជាមួយឯកសារណាដែលចាំបាច់សម្រាប់ខ្លួនពេលធ្វើដំណើរ ចៀសវាងមានបញ្ហា ត្រូវចំណាយពេលវេលាយូរទៅយកវាដើម្បីដោះស្រាយ។

ជាក់ស្ដែងកាតទាំង ៤ ដែលប្រិយមិត្តគួរតែដាក់តាមខ្លួនមានដូចជា ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ជាការពិតណាស់ អត្តសញ្ញាណប័ណ្ណ ជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណរបស់​អ្នក ដូច្នេះក្នុងករណីមានហេតុការណ៍អ្វីមួយគឺអ្នកត្រូវតែបង្ហាញអត្តសញ្ញាណជាចាំបាច់ ពិសេសក្នុងហេតុការណ៍គ្រោះថ្នាក់ណាមួយ ដើម្បីងាយស្រួលគេជួយរកសាច់ញាតិ ឬការប្រើប្រាស់ជាឯកសារសម្រាប់កក់កន្លែងស្នាក់នៅ ឬការជួលមធ្យោបាយធ្វើដំណើរជាដើម។

២. ប័ណ្ណបើកបរ

ប្រសិនបើអ្នកបើកបរយានយន្ត ពិតណាស់អ្វីដែលអ្នកត្រូវដាក់តាមខ្លួនជាចាំបាច់ គឺប័ណ្ណបើកបរ ព្រោះថាពេលមានបញ្ហា អ្វីដែលសមត្ថកិច្ចសួររកអ្នកដំបូង គឺប័ណ្ណបើកបរនេះឯង ដូច្នេះបើពុំបានដាក់តាមខ្លួន គឺអាចខាតពេលវេលាសម្រាប់អ្នកក្នុងការដោះស្រាយជាដើម។

៣. ប័ណ្ណប.ស.ស

គ្មានអ្នកណាអាចមើលឃើញពីគ្រោះថ្នាក់ដោយចៃដន្យរបស់ខ្លួននោះឡើយ តែការប្រុងប្រយ័ត្នគឺអាចជួយខ្លួនអ្នកច្រើនពីហានិភ័យ ពោលពេលមានគ្រោះថ្នាក់ណាមួយកើតឡើងដោយមើលមិនឃើញ ប័ណ្ណ ប.ស.ស ពិតជាអាចជួយអ្នកទៅសម្រាកនៅមន្ទីរពេទ្យដៃគូរ ដោយសម្រាលបន្ទុកថវិកា ព្រមទាំងអាចរត់ឯកសារដំណើរការទៅបានភ្លាមៗ។

៤. ប័ណ្ណធានារ៉ាប់រង

ពិតណាស់ ប្រសិនបើអ្នកមានប័ណ្ណធានារ៉ាប់រង គួរតែដាក់វានៅតាមខ្លួន ព្រោះថាពេលជួបគ្រោះថ្នាក់ជាយថាហេតុ អ្នកអាចប្រើប្រាស់វាបាននៅមន្ទីរពេទ្យដៃគូរភ្លាមៗ ឬអាចទំនាក់ទំនងដៃគូរដោះស្រាយបានភ្លាមៗផងដែរ៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បាត់មុខយូរហើយ! មកដឹងបច្ចុប្បន្នភាពតួអង្គ ៤ រូប ក្នុងរឿង «ទឹកចិត្តបងស្រី» ល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ព័ត៌មានបន្ថែម

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ការសិក្សាថ្មី ៖ ស្នេហាក្មេងជំនាន់​ Gen​​ Z មិនស៊ីចិត្តស្មោះទេ តែត្រូវជះលុយខ្ទាស់ៗទើបបើកបេះដូងគេបាន

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ដែលប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

ហួសចិត្ត! ព្រះសង្ឃនៅថៃ ធ្វើទីនាំងដូចយន្តហោះ F16 ជិះប្រោសទឹកមន្ត​ពេញភូមិ តែអ្នកខ្លះឆ្លៀតយកលេខយន្តហោះទៅចាក់ឆ្នោត

ខ្ទេចអស់ហើយ! មាសហក់ឡើងថ្លៃ មានជនឆ្លៀតឱកាស កាប់ទន្ទ្រានព្រៃអាម៉ាហ្សូនជីករករ៉ែមាស បំផ្លាញដីព្រៃរាប់សិបម៉ឺនហិកតា

ស្វែងរកព័ត៌មាន​ ឬវីដេអូ