ដើម្បីបន្តភាពជោគជ័យនៃយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលបានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន Danone កម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» រដូវកាលទី ២ នៅសាលាបឋមសិក្សា រាយប៉ាយ ខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងគោលបំណង រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្ត សុវត្ថិភាពចំណីអាហារតាមសាលារៀន នៅប្រទេសកម្ពុជា។

ក្នុងរដូវកាលទី ១ ក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ផលិតស្ពតពាណិជ្ជកម្ម និង សម្ភារៈអប់រំពីសុវត្ថិភាពចំណីអាហារ ដែលបានផ្សព្វផ្សាយដល់ម្តាយប្រមាណ ៤ លាននាក់ តាមរយៈបណ្តាញសង្គមផ្សេងៗ និងសិស្សានុសិស្សប្រមាណ ២៥០០ នាក់ តាមរយៈការអប់រំនៅសាលា។ ទោះជាយ៉ាងណាក៏ដោយ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅកម្ពុជា។ តាមរយៈយុទ្ធនាការនេះ យើងសង្កេតឃើញថា សិស្សានុសិស្សប្រមាណ ២៤% កំពុងប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបង្កផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ នេះបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «កុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កិច្ចបន្តសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត អំពីចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងសុវតិ្ថភាពចំណីអាហារតាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាពអាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ជាពិសេសនៅពេលដែលកុមារត្រូវបានផ្តល់ជូននូវអាហារូបត្ថម្ភល្អៗ នោះធ្វើឱ្យហានិភ័យក្នុងការប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែកត្រូវបានកាត់បន្ថយ»។

លោក Maarten VAN LEEUWEN បានលើកឡើងថា ៖ «ក្រុមហ៊ុន Danone ពិតជាមានមោទនភាពចំពោះ កិច្ចបន្កសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀជាមួយក្រសួងអប់រំ យុវជន និងកីឡា។ យើងនឹងបន្តប្តេជ្ញា ចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និង ការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវដែលមានជាតិដែក និងវីតាមីនស៊ីខ្ពស់ ដើម្បីជួយឱ្យកុមារលូតលាស់បានពេញលេញ និងទទួលបានលទ្ធផលរំពឹងទុកដែលល្អប្រសើរ»។

សម្រាប់រដូវកាលទី ២ ក្រុមហ៊ុន និងក្រសួង នឹងបន្តពង្រីកបន្ថែមនូវចំនួនសាលាគោលដៅ ដើម្បីផ្តល់នូវទឹកដោះគោទឹក Dugro ដែលជាផលិតផលទឹកដោះគោដំបូងគេ និងតែមួយគត់ ដែលត្រូវបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ឱ្យប្រើប្រាស់នៅក្នុងសាលារៀនទូទាំងប្រទេស ព្រមទាំងបន្តពង្រឹងការអប់រំអាហារូបត្ថម្ភដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពី៖
១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)
២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី
៣. ការចៀសវៀងភេសជ្ជៈផ្អែម ។
សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!


