មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ ទៅដល់កុមារាមួយរូប ឈ្មោះ រ៉ា សុវណ្ណរាជ ដែលបានបាត់បង់ជីវិតទៅចាកចោលក្រុមគ្រួសារ បន្សល់នូវបំណងប្រាថ្នា ១០ មិនទាន់បានសម្រេច និង ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ ពេជ្រ រតនា នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥។
តាមប្រភពពីហ្វេសប៊ុកខាងលើបានឱ្យដឹងថា មុនលាលោកនេះទៅ ក្មេងប្រុស រ៉ា សុវណ្ណរាជ បន្សល់នូវកំណត់ហេតុ ដែលជាបំណងប្រាថ្នាទាំងមូលរបស់ខ្លួនរួមមាន ៖
១. ខ្ញុំចង់បានទូរស័ព្ទ
២. ខ្ញុំចង់ដើរលេង
៣. ខ្ញុំចង់បានទ្បានបញ្ជា
៤. ខ្ញុំចង់ធ្វើខួបថ្ងៃដែលខ្ញុំកើត ទី ១១ ខ្ញុំចង់បាន
៥. ខ្ញុំចង់បានកាតាបថ្មី
៦. ខ្ញុំចង់មានសៀវភៅទៅរៀន
៧. ខ្ញុំចង់បានខ្សែក្រវ៉ាត់ថ្មីមួយ
៨. ខ្ញុំចង់មានបន្ទប់មួយ
៩. ខ្ញុំចង់បានកង់គួក
១០. ខ្ញុំចង់បានកុំព្យូទ័រមួយ
១១. ចង់បាន
តាមរយៈកំណត់ហេតុដ៏រំជួលចិត្តរបស់ក្មេងតូចដែលបានលាចាកលោកទាំងវ័យក្មេងរូបនេះ បានធ្វើឱ្យមហាជននាំគ្នាសម្ដែងក្ដីសោកសង្រេង ព្រមទាំងជូនពរឱ្យបំណងប្រាថ្នារបស់គេបានសម្រេចនៅជាតិក្រោយ កុំឱ្យអភព្ទដូចជាតិនេះទៀត។ ទោះជាយ៉ាងណា ប្រភពពីម្ចាស់គណនីរូបនេះ មិនបានបញ្ជាក់ថា កុមារាដ៏គួរឱ្យអាណិតរូបនេះ បានលាចាកលោកដោយសារមូលហេតុអ្វីឡើយ៕