ប្រយ័ត្នផង! អាយុ ២០-៣០ មិនទាន់ អាអូនតូចមិនងើបគោរពទង់ជាតិ អាចមកពីបញ្ហានេះ បើចង់ឱ្យរឹងមាំវិញអាចធ្វើតាមវិធីនេះ

Share This

បញ្ហាលិង្គមិនឡើងរឹង ដែលអ្នកវិទ្យាសាស្ត្រហៅថា Erectile Dysfunction (ED)​ ជាទូទៅវាប្រែប្រួលចុះខ្សោយទៅតាមអាយុ ដោយសារការធ្លាក់ចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូន (testosterone)។ ហេតុដូច្នេះមនុស្សជាច្រើនបានគិតថា បញ្ហានេះអាចកើតឡើងតែលើមនុស្សចាស់តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងវាអាចប៉ះពាល់ និង មានបញ្ហាចំពោះមនុស្សប្រុសវ័យក្មេងផងដែរ។

យោងតាមការស្ទង់របស់អ្នកវិទ្យាសាស្ត្រ បញ្ហាលិង្គមិនឡើងរឹងអាចប៉ះពាល់ប្រមាណ ៨ % ចំពោះមនុស្សប្រុសវ័យពី ២០-២៩ ឆ្នាំ និង ប៉ះពាល់ ១១ % ចំពោះវ័យពី ៣០-៣៩ ឆ្នាំ។ ទិន្នន័យក៏បានបង្ហាញដែរថា ចំនួនបុរសអាយុក្រោម ៤០ ឆ្នាំ បាន និង កំពុងស្វែងរកថ្នាំព្យាបាលបញ្ហាមិនឡើងរឹង ក៏បានកើនឡើងជាលំដាប់ផងដែរ។

កត្តាជាច្រើនទៀតដែលរួមចំណែកចម្បង ធ្វើឱ្យលិង្គមិនឡើងរឹងចំពោះបុរសគ្រប់វ័យ គឺពាក់ព័ន្ធនឹងរាងកាយ និង​ ផ្លូវអារម្មណ៍ ដែលទាំងពីរនេះពិតជាមានសារសំខាន់ចំពោះសកម្មភាពផ្លូវភេទ។ ក្នុងនោះរួមមាន កើតជំងឺថប់បារម្ភ​, ធ្លាក់ទឹកចិត្ត, ស្ត្រេស, អារម្មណ៍ខ្មាសអៀន ឬ អារម្មណ៍គ្មានទំនុកចិត្តនៅពេលប្រតិបត្តិការរួមភេទ។ ការជក់បារី ផឹកស្រាច្រើន ប្រើសារធាតុញៀន លើសទម្ងន់ ឬ ធាត់ កង្វះសកម្មភាពរាងកាយ ជាពិសេសការប្រើអាហារបំប៉នជំនួយហាត់ប្រាណ ជំនួយអ័រម៉ូន testosterone ឬ ផលិតផលជំនួយលិង្គ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ចំពោះសញ្ញាកើតបញ្ហាលិង្គមិនឡើង ឬ គេហៅមិនគោរពទង់ជាតិ អាចសម្គាល់ដូចជា លិង្គអាចឡើងរឹង ប៉ុន្តែមិនមែនគ្រប់ពេល ឬ ពេលចង់ឡើងតែមិនឡើង, លិង្គឡើងរឹងមិនបានយូរ និង មួយដែលចំៗគឺមិនឡើងតែម្តង។

ដើម្បីកែប្រែ បុរសគប្បីផ្លាស់ប្តូរទម្លាប់ទាំងប៉ុន្មានឡើងវិញ ដោយកាត់បន្ថយស្ត្រេស ឈប់ជក់បារី ឈប់ផឹកស្រា យកចិត្តទុកដាក់ទៅលើរបបអាហារ ហាត់ប្រាណឱ្យរាងកាយសកម្ម និង ដេកឱ្យបានគ្រប់គ្រាន់។ ការធ្វើដូចនេះល្អទាំងសុខភាពផ្លូវភេទ និង រាងកាយទូទៅ។ ករណីអនុវត្តជាប្រចាំហើយនៅតែមិនមានអ្វីប្រែប្រួល អ្នកគប្បីណាត់ជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សា និង ធ្វើការព្យាបាល៕

ប្រភព៖ medicalnewstoday

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ