Kaykai ទម្លាយមូលហេតុដ៏ក្តៅគគុក ក្រោយការសាងស្នេហ៍មួយភ្លែត ក៏ចែកចានចែកឆ្នាំងពីកំលោះ Nak Charlie វិញ
តារាប្រុសរូបសង្ហា ពូកែកំប្លែង Nak Charlie ទើបប្រកាសទំនាក់ទំនងជាមួយស្រីស្អាត YouTuber ម្នាក់ឈ្មោះ Kaykai Salaider កាលពីពេលកន្លងមកទេ តែពេលនេះអ្នកទាំងពីរបានបែកគ្នាទៅវិញហើយ។
ជុំវិញរឿងបែកនេះដែរ កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុសសង្ហា Nak Charlie បាននិយាយថា មួយរយៈពេលចុងក្រោយនេះ លោកពិតជាពិបាកចិត្តណាស់ ហើយលោកក៏មិនមែនជាអ្នកបោះបង់ ឬ ដើរចេញពីចំណងស្នេហាមួយនេះដែរ។ មួយវិញទៀត Nak Charlie ក៏បានបន្តទៀតថា បើនិយាយពីមូលហេតុវិញអាចថាប្រហែលជាគេធុញនឹងលោកហើយ ទើបមិនអាចបន្តទៅមុខបាន។
បន្ទាប់ពី Nak Charlie បានចេញមុខបកស្រាយមក ទីបំផុត Kaykai Salaider ចេញមុខបកស្រាយម្តងពីមូលហេតុបែក ដោយនាងបានទម្លាយថា ពេលនេះវាបានចប់ទៅហើយ ហើយក៏មិនមានទំនាក់ទំនងគ្នាទៀតដែរ។ ចំពោះមូកហេតុបែកគឺដោយសារតែការរស់នៅខុសគ្នា និយាយមិនសូវចូលគ្នា នាងសាកល្បងគ្រប់វិធីហើយដើម្បីស្រឡាញ់គ្នាបានយូរ តែមិនអាចទៅមុខបានទើបបញ្ចប់ទាំងពាក់កណ្តាលទី៕