បរាជ័យលើកដំបូងក្នុងការប្រកួតក្នុងស្រុក MCC 2025 ប៊ី សុធារី បង្ហោះសារវែងអន្លាយផ្តាំផ្ញើយ៉ាងមានអត្ថន័យ

Share This

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញ និង ចូលរួមសុទ្ធសឹងតែបេក្ខភាពជើងខ្លាំងហើយនោះ ទីបំផុតកម្មវិធី Miss Cosmo Cambodia 2025 បានរកឃើញបវរកញ្ញាឯកតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិហើយ ដោយតំណែង Miss Cosmo Cambodia 2025 បានទៅលើ កញ្ញា អ៊ិន ស្រីពី ខណៈតំណែងបវរកញ្ញាឯករងបានទៅលើ កញ្ញា ប៊ី សុធារី។

ក្នុងនោះ ខណៈមានការអបអរសាទរដល់បវរកញ្ញាម្ចាស់មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី ហើយនោះ អ្នកគាំទ្រវិស័យបវរកញ្ញា ក៏បានចូលរួមអបអរដល់បវរកញ្ញាឯករង ប៊ី សុធារី និង សោកស្តាយដូចគ្នាដែរ ដោយ ប៊ី សុធារី មិនអាចដណ្តើមមកុដបាននៃការប្រកួតលើកចុងក្រោយលើវិស័យបវរកញ្ញារបស់នាង។

យ៉ាងណាមិញ ក្រោយទទួលបានតំណែងបវរកញ្ញាឯករង Miss Cosmo Cambodia 2025  កញ្ញា ប៊ី សុធារី ក៏បានចេញមកបង្ហោះសំណេរជាភាសាអង់គ្លេសយ៉ាងមានន័យសម្រាប់នាង និង អ្នកគាំទ្រ ជាពិសេស សំណេរនោះ ជាសារសំឡេងនៃការលើកទឹកចិត្តទៅដល់នារីគ្រប់រូប ដែលមានក្តីស្រមៃក្នុងដំណើរនៃវិស័យបវរកញ្ញាថែមទៀតផង។

កញ្ញា ប៊ី សុធារី លំដាប់រងទៅ ១ នៃ Miss Cosmo Cambodia 2025 បានរៀបរាប់មានអត្ថន័យថា៖ «ឥទ្ធិពលនៃភាពវិជ្ជមាន កំណត់ថាយើងជានរណា ហើយយើងនឹងក្លាយជានរណា។ ពួកគេ គឺជាអ្នកណែនាំ ដែលណែនាំ និង ជាគំរូបង្ហាញយើងពីអ្វី ដែលយើងអាចធ្វើទៅបាន។ ខ្ញុំកំពុងឈរនៅទីនេះ បង្ហាញអ្នកថា ខ្ញុំជានិមិត្តរូបនៃក្តីសង្ឃឹម និង លទ្ធផល។ ខ្ញុំសង្ឃឹមថា អ្នកអាចមើលឃើញខ្ញុំ គឺជាការឆ្លុះបញ្ចាំងទៅកាន់អ្នកនៅពេលណាដែលអ្នក ចង់បោះបង់ខ្លួនឯង ឬក្តីសុបិនរបស់អ្នក។

ខ្ញុំសង្ឃឹមថា ដំណើរចុងក្រោយនៅក្នុងកម្មវិធី Beauty Pageantry របស់ខ្ញុំ នឹងត្រូវបានបំផុសគំនិត និង ផ្តល់កម្លាំងចិត្តដល់នារីទាំងអស់ ដែលមានក្តីស្រមៃចង់ក្លាយជា Beauty Queen ដូចខ្ញុំ សូមជឿជាក់លើខ្លួនឯង ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។ បន្ត​ចាប់​ក្តី​សុបិន​របស់​អ្នក ហើយ​កុំ​បណ្តោយ​ឱ្យ​បរាជ័យ​មក​រារាំង​អ្នក​ឡើយ ព្រោះខ្ញុំជឿជាក់យ៉ាងពិតប្រាកដថា ថ្ងៃណាមួយអ្នកនឹងត្រូវបានគេទទួលស្គាល់ សំឡេងរបស់អ្នក នឹងត្រូវបានគេឮ ហើយគ្រប់ទិដ្ឋភាពទាំងអស់នោះ វានឹងមានឥទ្ធិពលពិតប្រាកដដល់ភាពស្រស់ស្អាតរបស់អ្នក។ ពីនាងខ្ញុំបវរកញ្ញាឯករង Miss Cosmo Cambodia 2025 អរគុណច្រើន ចេញពីបេះដូង»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

ព័ត៌មានបន្ថែម

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ