ទើបក្លាយជាអ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញអារម្មណ៍ក្នុងចិត្តមួយ ពេលមានគេនិយាយដល់សម្រស់អំឡុងពេលពពោះ

Share This

រយៈពេល ១ សប្ដាហ៍ហើយដែលពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានឃើញមុខកូនប្រុសដំបូងដ៏គួរឱ្យក្នាញ់ ដោយអ្នកនាងបានសម្រាលកូនប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ដែលទទួលបានការអបអរស្វាគមន៍យ៉ាងកក់ក្ដៅពីបងប្អូន មិត្តភក្តិ អ្នកសិល្បៈ និង មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម។

ចំពោះកូនប្រុសដំបូងរបស់ពិធីការិនីរូបនេះ សម្រាលមកប្រកបដោយសុវត្ថិភាព និង សុខភាពល្អ ដែលមើលទៅមុខមាត់ឡើងក្រឡង់ៗ សាច់ឈាមទ្រលុកទ្រលន់គួរឱ្យក្នាញ់ខ្លាំង កាត់ដូចទាំងម៉ាក់ទាំងប៉ា និង មានឈ្មោះយ៉ាងពីរោះថា ឌី ពេជ្ររ័ត្នបញ្ញាបុត្រ។

រីឯអ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន វិញ បើចាប់អារម្មណ៍លើរូបសម្រស់របស់អ្នកនាង តែងត្រូវបានមហាជនអ្នកគាំទ្រសរសើរខ្លាំងតាំងពីពពោះមកម្ល៉េះ មិនត្រឹមតែមានសុខភាពល្អ តែនាងរក្សាសម្រស់បានស្រស់ស្អាត មុខមាត់ផូរផង់ដូចកាលនៅខ្លួនមួយដដែល។

យ៉ាងណាមិញ ក្រោយពីសម្រាលកូនរួច ថ្មីៗនេះ ក៏បានឃើញពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះសារចែករំលែកលើកទឹកចិត្តដល់បងប្អូនស្រ្តីជាម្ដាយគ្រប់រូប ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អជាចម្បង និង សំខាន់បំផុត រីឯសម្រស់វិញជារឿងបន្ទាប់ដែលអាចមើលថែខ្លួននៅពេលក្រោយបាន។

ក្នុងនោះ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ថា ៖ «រូបថតពេលពពោះនេះ ជាការចងចាំដ៏ល្អសម្រាប់ខ្លួនខ្ញុំ និង ស្វាមី ព្រមទាំងកូននៅក្នុងផ្ទៃ មិនថាម្តាយពពោះស្អាត ឬ មិនស្អាត គឺមិនសំខាន់ សំខាន់ឱ្យតែកូនមានសុខភាពល្អ គឺគ្រប់គ្រាន់ ចាំមានពេលថែខ្លួនឡើងវិញក៏មិនយឺតពេល ឃើញបងប្អូនបានសរសើរនាងខ្ញុំច្រើនថាសម្រស់នៅដដែល ហើយបងប្អូនខ្លះថាពេលទម្ងន់មិនស្អាត ខ្ញុំសូមលើកទឹកចិត្តបងៗស្រ្តីជាម្តាយគ្រប់រូបថែរក្សាសុខភាពជាចម្បង សម្រស់គឺបន្ទាប់បន្សំ បងៗបានលះបង់ប៉ុណ្ណេះគឺអស្ចារ្យណាស់ ដូច្នេះកុំតូចចិត្ត ឬបោះបង់ខ្លួនឯង បងៗជាមនុស្សដ៏ពូកែរបស់កូនៗ ស្រឡាញ់ខ្លួលឯងឱ្យបានច្រើនណាអ្នកម្តាយគ្រប់រូប»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

ព័ត៌មានបន្ថែម

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

មានសេរីភាពពីការឃុំឃាំង នូឌី បង្ហោះសារទៅកាន់គ្រួសារស-ពភ្លែត ពាក់ព័ន្ធនឹងរឿងរ៉ាវអាក្រក់ដែលបានកើតឡើង

អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

ធ្លាប់ជ្រកក្រោមទ្រនំរួមគ្នាជាង ២០ ឆ្នាំមុន ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅរក្សាមិត្តភាពជិតស្និទ្ធមិនប្រួលប្រែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ