​សាកល្បងមើល៎! ពេលសង្សារ ឬគូស្នេហ៍ខឹង ផ្ញើតែរូប Emoji អាចជួយលួងឆាប់បាត់ ឆាប់មានទំនាក់ទំនងស្និទ្ធស្នាលឡើងវិញ

Share This

យោងតាមការសិក្សាស្រាវជ្រាវថ្មី ការផ្ញើឆាតរូប Emojis ទៅសង្សារ ឬគូស្នេហ៍ អាចជួយបង្កើនទំនាក់ទំនងប្រសើរឡើង ជាពិសេស នៅពេលដែលសង្សារ ឬគូស្នេហ៍ខឹង ឬមានបញ្ហាប៉ះទង្គិចគ្នា។

ជាក់ស្តែង អ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា ការប្រើប្រាស់រូបឌីជីថលតំណាងអារម្មណ៍ ឬ Emojis វាអាចជួយបង្កើតភាពស្និទ្ធស្នាលឡើងវិញ និង ការពេញចិត្តនៃទំនាក់ទំនង ដោយបំពេញលើការជួបមុខគ្នា។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ The University of Texas សហរដ្ឋអាមេរិក បានសិក្សាពីរបៀបដែល emojis មានឥទ្ធិពលលើការយល់ឃើញនៃទំនាក់ទំនងនៅក្នុងយុគសម័យ ដែលគ្រប់គ្រងដោយអន្តរកម្មតាមអ៊ីនធឺណែត។ គេបានឱ្យមនុស្សប្រមាណ ២៦៩ នាក់ ដែលមានអាយុចាប់ពី ២៣ ឆ្នាំ ដល់ ៦៧ ឆ្នាំ ផ្ញើសារគ្នាទៅវិញទៅមកចំនួន ១៥ សារ។ ក្នុងការផ្ញើសារ ពួកគេអាចផ្ញើជា emojis ក៏បាន ឬមិនបាច់ក៏បាន។

ជាលទ្ធផល ចំណោមអ្នកផ្ញើសារទាំងអស់ ភាគច្រើនពួកគេជ្រើសរើសការឆ្លើយតបជាមួយរូប emojis ទៅកាន់ដៃគូ ជាជាងការសរសេរអក្សរ។

អ្នកសិក្សាស្រាវជ្រាវឈ្មោះ Sally Huh បានលើកឡើងដែរថា ការឆ្លើយតបរបស់ដៃគូតាមរយៈការប្រើរូប emoji វាមានភាពវិជ្ជមានជាមួយភាពស្និទ្ធស្នាល និង ការពេញចិត្តចំពោះទំនាក់ទំនង។ អ្នកស្រាវជ្រាវរូបនេះបានភ្ញាក់ផ្អើលផងដែរ នៅពេលរូប emoji វាមិនខុសគ្នាឡើយពីការបង្ហាញអារម្មណ៍ដោយមុខផ្ទាល់។ ម្យ៉ាងទៀត ការប្រើ emoji វាមិនសូវមានកំហុសខ្លាំង។

ជារួម លោកថាការឆ្លើយតបដោយ emoji វាជាវិធីដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងជាមួយដៃគូ។ ជាពិសេស នៅពេលដៃគូខឹង វាអាចជួយលួងលោមឬសម្រួលអារម្មណ៍ដៃគូឱ្យឆាប់ប្រសើរឡើង។ ហើយបើគូស្នេហ៍កំពុងល្អូកល្អឺន  វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស្អិតរមួត។

បើតាមការសិក្សាមួយផ្សេងទៀត emojis មិនត្រឹមតែជាឧបករណ៍សម្រាប់បញ្ចេញមតិប៉ុណ្ណោះទេ តែវាថែមទាំងជាសញ្ញានៃការយកចិត្តទុកដាក់ចំពោះគ្នា និង ការភ្ជាប់អារម្មណ៍គ្នាផងដែរ៕

ប្រភព៖ NYP 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ