រថយន្តក្រុងជាង ៤០០ គ្រឿង បញ្ឈរជើងត្រៀមចាំដឹកពលរដ្ឋទៅស្រុកឥតគិតថ្លៃ នៅរដូវភ្ជុំ
នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្ដីជូនដំណឹងមួយឱ្យដឹងថា រដ្ឋបាលនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ និយោជិត និង ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៦០ គ្រឿង ហើយសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និង ពីបណ្ដាខេត្តត្រលប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥ គ្រឿង ទៅតាមគោលដៅ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម ៖