អាយុ ២ ខួប កំពុងពេញស្រឡាញ់ តែត្រូវលង់ទឹកក្នុងធុងនៅបន្ទប់ទឹក អស់បុណ្យចោលពុកម៉ែ គួរឱ្យអាណិត
ជារឿងដ៏គួរឱ្យសោកសង្រេង និង សោកស្ដាយបំផុតចំពោះក្រុមគ្រួសារសព ទាក់ទិនទៅនឹងករណីកុមារីកំពុងពេញស្រឡាញ់មួយរូបបានជួបគ្រោះថ្នាក់នៅក្នុងហេតុការណ៍ស្មានមិនដល់មួយ ដោយត្រូវលង់ទឹកក្នុងធុងទឹកនៅក្នុងបន្ទប់ទឹក បណ្ដាលឱ្យបាត់បង់ជីវិតចាកចោលក្រុមគ្រួសារជាទីស្រឡាញ់ទាំងវ័យក្មេង។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏សោកសង្រេងនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Sean Chenda IPA បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មានកុមារីម្នាក់ឈ្មោះ ដា កញ្ញា ភេទស្រី អាយុ ២ ឆ្នាំ បានលង់ទឹកស្លាប់ក្នុងធុងទឹក នៅក្នុងបន្ទប់ទឹក ដែលគ្រួសារសពរស់នៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភពខាងលើបានឱ្យដឹងទៀតថា ករណីបែបនេះបានកើតឡើងច្រើនលើកហើយ ដូច្នេះអាណាព្យាបាលសូមកុំធ្វេសប្រហែសឱ្យសោះ ព្រោះមួយប៉ប្រិចភ្នែកអ្នកអាចបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិនបានត្រៀមចិត្តមុនឡើយ៕