ស្រណោះណាស់! ទឹកជំនន់លិចផ្ទះអស់ ស្រ្តីម្នាក់នាំកូនតូចៗឡើងលើដំបូលរងចាំជំនួយ
នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមឃើញហើយនាំគ្នាស្រណោះអាណិតជាពន់ពេក ក្រោយឃើញគណនីហ្វេសប៊ុកមួយឈ្មោះ លី ដា បង្ហោះរូបភាពដ៏គួរឱ្យខ្លោចចិត្ត ២ សន្លឹក បង្ហាញពីស្ថានភាពស្រ្តីម្នាក់ និង កូនតូចៗកំពុងនាំគ្នាអង្គុយម៉ង់ៗលើដំបូងផ្ទះរងចាំជំនួយសង្រ្គោះពីសមត្ថកិច្ច។
តាមប្រភពខាងលើបានឱ្យដឹងថា ករណីជំនន់លិចផ្ទះសម្បែងនេះកើតឡើងនៅទីតាំងសាលាបឋមសិក្សាបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គណនីហ្វេសប៊ុកខាងលើបានអំពាវនាវឱ្យកងកម្លាំងសមត្ថកិច្ចមេត្តាចុះជួយព្រោះមានស្រ្តី និង ក្មេងៗជាប់លើដំបូងផ្ទះកំពុងប្រឈមនឹងគ្រោះថ្នាក់។
ក្រោយឃើញស្ថានភាពរបស់ស្រ្តី និង ក្មេងៗកំពុងរងចាំជំនួយជាបន្ទាន់បែបនេះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាចែករំលែកតៗគ្នា ដោយម្នាក់ៗបង្ហាញនូវក្ដីអាណិតចំពោះពួកគេដែលជួបប្រទះនូវគ្រោះធម្មជាតិគ្មានកន្លែងជ្រកកោន៕