ជាការពិតណាស់ កន្លងមកអ្នកគាំទ្រតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ច្បាស់ជាបានដឹងមកហើយពីរឿងរ៉ាវស្នេហាខកចិត្តរបស់លោកជាមួយនឹងអ្នកសិល្បៈដូចគ្នា។
យ៉ាងណាមិញ ក្រោយបែកបាក់ស្នេហាចាស់មួយរយៈធំ លោក ម៉ា ច័ន្ទបញ្ញា ក៏បានព្យាបាលបេះដូងបានប្រសើរឡើងវិញ ដោយលោកយកចិត្តទុកដាក់នឹងការងារវិញ។ លើសពីនោះដែរ ក្រោយភ្លៀងមេឃស្រឡះ លោកក៏បានរកឃើញម្ចាស់ស្អំបេះដូងដូចគ្នាដែរ។
បើគិតមកដល់ពេលនេះ លោក ម៉ា ច័ន្ទបញ្ញា និង មិត្តស្រីបានទាក់ទងគ្នាប្រមាណជា ៤ ឆ្នាំ មកហើយ ដោយនារីរូបនោះ គឺជាអ្នកក្រៅសិល្បៈ មានសម្រស់ស្រស់សោភាមួយរូប។
ដោយឡែក កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ពោលគឺនៅថ្ងៃខួបកណើតរបស់មិត្តស្រីគម្រប់ ២៨ ឆ្នាំ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាព និង អមសារបង្ហាញពីទំហំនៃក្តីស្រឡាញ់ទៅកាន់មិត្តស្រី បើទោះជាលោកមិនទាន់ដល់ថ្ងៃមង្គលសម្រាប់អ្នកទាំង ២។
ក្នុងនោះ លោក ម៉ា ច័ន្ទបញ្ញា រៀបរាប់ថា៖ «ជាដៃគូ ជាមិត្តសម្លាញ់ ជាសង្សារ ជាមនុស្សលើសពីសង្សារ។ ទោះជាពិភពលោកស្អប់រូបអូនយ៉ាងណា បងនៅតែស្នេហាកល្យាណ! សូមទោស ដែលឱ្យអូនរង់ចាំយូរចំពោះថ្ងៃល្អរបស់យើង។ រីករាយថ្ងៃកំណើត អូនសម្លាញ់ អរគុណ អូនដែលចូលក្នុងជីវិតបង។ បងជូនពរអូនសំណាងល្អ និង សុខភាពល្អ»៕