នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ មានករណីឡានក្រុងមួយគ្រឿងនៅថៃ ដែលដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា បានបើកធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យសិស្ស ២ នាក់រងរបួស។
តាមព័ត៌មានបានឱ្យដឹងថា ឡានក្រុងមួយគ្រឿងនេះ បានដឹកសិស្ស ៤០ នាក់ និង គ្រូចំនួន ៣ នាក់ ចេញពីខេត្តពិស្ណុលោកទៅខេត្តផាក់យ៉ៅ តែមកដល់ខេត្តអ៊ុតារ៉ាឌីត ក៏ស្រាប់តែប្រទះឧប្បទ្ទវហេតុជ្រុលធ្លាក់ផ្លួវ បង្កឱ្យឡានបះជើងច្រូង ដែលបណ្តាលឱ្យសិស្សស្រីចំនួន ២ នាក់បានរងរបួស។
យ៉ាងណាមិញ សិស្សដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយអាជ្ញាធរបានធ្វើត្រួតពិនិត្យទៅលើឡាន ព្រមទាំងទាក់ទងទៅកាន់ផ្នែកពាក់ព័ន្ធផ្សេងៗឱ្យមកជួយដោះស្រាយផងដែរ៕
ប្រភព៖ Thairath