នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងឱ្យបានដឹងថា បច្ចុបប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈដំណរភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូរ ប.ស.ស ចំនួន ១០ ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មណ្ឌលសុខភាព កំបូល
ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (012 281 914)
២. មណ្ឌលសុខភាពកន្ទោក
ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (017 459 056)
៣. មន្ទីរពហុព្យាបាល សុខាកំបូល
ផ្ទះលេខ23 ផ្លូវជាតិលេខ 4 សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (016 469 043)
៤. មន្ទីរសម្រាកព្យាបាល និង សម្ភពយូនិក
ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (017 818 485)
៥. មន្ទីរសម្រាកព្យាបាល សែនមនោរម្យ
ផ្ទះលេខE101-2 សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (012 872 305)
៦. មន្ទីរសម្រាកព្យាបាលខ្មែរមេឌីឃែរ
ផ្ទះលេខ20 ផ្លូវជាតិលេខ3 សង្កាត់ភ្លើងឆេះរទេះ រាជធានីភ្នំពេញ (070 353 262)
៧. មន្ទីរពហុព្យាបាល ពន្លឺបឹងធំ
ផ្លូវលេខ42 សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (016 364 564)
៨. មន្ទីរសម្រាកព្យាបាលសុផាតកំបូល
ផ្ទះលេខ84 86 88 ផ្លូវជាតិលេខ 4 សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (069 818 485)
៩. មន្ទីរសម្រាកព្យាបាលសុខាតាកេរ្តិ៍
សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (012 920 163)
១០. មន្ទីរសម្រាកព្យាបាល ភីភីអេសអ៊ីហ្សិត
ផ្ទះលេខ91E0 ផ្លូវជាតិលេខ4 សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (087 333 822)៕