ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់ នៅតុលាការខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបឋម ពីសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅព្រឹកនេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោសចូលទៅតុលាការ ដើម្បីកាត់ទោស នៅចំណុចតុលាការខេត្តស្វាយរៀង។


ក្នុងនោះ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ក្រោយកើតហេតុ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និង យកអ្នកទោសត្រឡប់មកវិញ៕


ប្រភព ៖ Fresh News