កាន់តែស៊ីជម្រៅ! All3rgy បើកចិត្តលាតត្រដាងគ្រប់យ៉ាង ពិសេសពាក់ព័ន្ធពាក្យ «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា»

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែកព្រោងព្រាតបន្ទាប់ពីបទថ្មីរបស់តារាចម្រៀងរ៉េប All3rgy សមាជិកក្រុម La Cima Cartel ចំណងជើង «Flash Back» បានចេញជាផ្លូវការកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។

ចម្រៀង «Flash Back» របស់ All3rgy នេះដែរ បានសរសេររៀបរាប់ត្រឡប់ទៅក្រោយ រំឭកពីដំណើរជីវិតក្នុងវិថីសិល្បៈក្នុងការចាប់ផ្តើម និង បុគ្គល ដែលបានរួមដំណើរជាមួយលោកតាំងពីជំហានដំបូង ដោយមានលោក ស៊ីវ រិទ្ធី, លោក សង្ហា និង សមាជិក La Cima Cartel ជាដើម។

ដោយឡែក អ្វីដែលធ្វើឱ្យបទចម្រៀងខាងលើផ្ទុះការវែកញែកខ្លាំងនោះ ខណៈ លោក All3rgy បានសរសេរ និង បញ្ចេញមតិចំនួន ២ រួមមាន៖ «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា?» និង ពាក្យថា «ផឹកទឹកកុំភ្លេចប្រភព មិនសមនឹងខ្ញុំទេ សូមជ្រាប» បន្ទាប់ពីមានអ្នកចូលទៅបញ្ចេញមតិលើកយកពីតារាចម្រៀងរ៉េប វណ្ណដា មក ព្រមទាំងមានអ្នកលើកពាក្យថា «ផឹកទឹកកុំភ្លេចប្រភព» ទៅកាន់លោក All3rgy។

ដោយឡែក ក្រោយពាក្យសម្ដីទាំងអស់នោះ កាន់តែផ្ទុះការវែកញែកបន្ថែមទៀតនោះ លោក All3rgy ក៏បានចេញមុខមកបកស្រាយ និង បញ្ជាក់ពីចម្រៀង ព្រមទាំងពាក្យ «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា?» ថា៖ «ជាដំបូងខ្ញុំបាទ All3rgy សូមជម្រាបសួរបងប្អូនទាំងអស់គ្នា! នៅក្នុងស្ថានភាពនេះ ខ្ញុំបានឃើញមតិជាច្រើនទៅលើចម្រៀងរបស់ខ្ញុំ និង ការ Comment របស់ខ្ញុំ មានបងប្អូនខ្លះគាត់យល់ មានបងប្អូនខ្លះទៀតគាត់នៅមិនទាន់យល់។

ដូចដែលបងប្អូនបានដឹងកន្លងមកហើយ ថាខ្ញុំគឺជាមនុស្សធម្មតាៗ មិនទៅខ្វល់ខ្វាយពីរឿងវែកញែកអ្វីច្រើនទេ ប៉ុន្តែបន្ទាប់ពីខ្ញុំបានចេញបទចម្រៀងមួយបទ ដែលខ្ញុំធ្លាប់បានបញ្ចេញនៅលើបង Rean Thort podcast ឈ្មោះថា «Flashback» មានមតិជាច្រើន ដែលធ្វើឱ្យប៉ះពាល់ចិត្តខ្ញុំខ្លាំងមែនទែន ទើបខ្ញុំបានសរសេរខំមិនមួយ ហើយក៏ផ្ទុះការវែកញែកជាច្រើន ឥឡូវខ្ញុំសូមបកស្រាយជូនបងប្អូនម្ដងមួយៗ។

– រឿងចម្រៀងរបស់ខ្ញុំ៖ ក្នុងនាមខ្ញុំជាម្ចាស់បទ ខ្ញុំមានសិទ្ធិដកពាក្យមួយណា ឬក៏បន្ថែមឃ្លាមួយណាចូលទៅក្នុងចម្រៀង ដែលខ្ញុំផលិត ហើយបងប្អូនឆ្ងល់ថាបាត់ឃ្លា ដែលពួកគាត់ធ្លាប់ឮ ខ្ញុំសូមបញ្ជាក់ពីមូលហេតុ ដែលខ្ញុំបានដកឃ្លាមួយនេះចេញ មានរឿងច្រើនណាស់ ដែលនៅពីក្រោយបងប្អូនមិនដឹង ហើយខ្ញុំសូមអធ្យាស្រ័យ ដែលខ្ញុំមិនអាចប្រាប់បានព្រោះវាជាឯកជនភាពរបស់ពួកខ្ញុំ ទើបខ្ញុំសម្រេចចិត្តថាដកឃ្លាមួយនេះចេញតែម្ដងទៅ។

– រឿង វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា៖ មានបងប្អូនជាច្រើនគាត់យល់ច្រឡំ មិនយល់ពីអ្វី ដែលខ្ញុំចង់និយាយ បើខ្ញុំចង់មានន័យដូចអ្វី ដែលបងប្អូនគិតហេតុអ្វីខ្ញុំមិនសរសេរតែមួយម៉ាត់ថា «ខ្ញុំជួយវណ្ណដា » ហេតុអ្វីបានជាខ្ញុំសរសេរទាំងពីរថា « វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា» ធម្មតាការងារ គឺមានទៅមានមក គេជួយខ្ញុំ ខ្ញុំជួយគេ ហើយពាក្យថា «ផឹកទឹកកុំភ្លេចប្រភព» មានអ្នកខ្លះឈានដល់ថា ខ្ញុំជាមនុស្សរមិលគុណ វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ ទាំងដែលខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំ ជ្រោមជ្រែងនៅពីក្រោយការងារជាច្រើនតាំងពីយើងនៅក្បែរគ្នា ដើម្បីមិត្តភាពមួយនេះ ឬទាល់តែខ្ញុំប្រាប់ថាខ្ញុំ ធ្វើការមួយណា បទមួយណា ទើបបងប្អូនអស់ចិត្ត បើបងប្អូនចង់ដឹងខ្លាំងចាំខ្ញុំប្រាប់ពីការងារធំៗមួយចំនួន ដែលខ្ញុំបានជួយទៅលើការសរសេរប៉ារ៉ូល Time to rise , Run the town និង បទមួយចំនួនផ្សេងទៀត ពេលខ្លះក៏បានជួយទៅលើការ record ហើយនឹងចូលរួមថតនៅក្នុង MV មួយចំនួនដូចដែលបងប្អូនធ្លាប់បានឃើញរួចមកហើយ។

ខ្ញុំទទួលស្គាល់ថា គេធ្លាប់ជួយខ្ញុំ ហើយខ្ញុំក៏ដឹងច្បាស់ថាខ្ញុំ ក៏ធ្លាប់ជួយគេវិញច្រើនដែរ ទម្រាំមកដល់ចំណុចនេះ។ ខ្ញុំព្យាយាមខ្លាំងណាស់! ខ្ញុំខិតខំខ្លាំងណាស់ ដើម្បីការងាររបស់ខ្ញុំទាំងយប់ថ្ងៃ ហេតុអ្វីបានជាសមិទ្ធផល ដែលខ្ញុំខំកសាងមកត្រូវបានគេយល់ច្រឡំថាខ្ញុំ ល្បីដោយសារអ្នកនេះល្បីដោយសារអ្នកនោះ? ចុះកម្លាំងញើសឈាម និង សមត្ថភាពខ្ញុំនៅឯណា ឬឱ្យតែអ្នកណាម្នាក់ដើរចេញពីបុគ្គលមួយ ដែលបងប្អូនស្រលាញ់គាំទ្រត្រូវតែជាប់ឈ្មោះថាជា «ក្រពើ» ទាំងដែលមិនដឹងពីមូលហេតុនៅពីក្រោយសោះ។

ខ្ញុំមិនទម្លាក់កំហុសឱ្យអ្នកណាទេ ចាត់ទុកថាវាគ្រាន់តែជាការយល់ច្រឡំទៅចុះ ហើយសង្ឃឹមថាខ្ញុំ ទទួលបានយុត្តិធម៌មកវិញ និង បងប្អូនយល់ពីខ្ញុំកាន់តែច្រើន។ ជាចុងក្រោយ ខ្ញុំសូមអរគុណទៅដល់មនុស្ស ដែលនៅជុំវិញខ្លួន ដែលតែងតែយកចិត្តទុកដាក់មកលើខ្ញុំ។ អរគុណទៅដល់ក្រុមការងាររបស់ Plus 855 Music ដែលតែងតែនៅពីក្រោយ និង សម្រួលការងាររបស់ខ្ញុំឱ្យទៅមុខយ៉ាងរលូន ជាពិសេសនោះ សូមអរគុណទៅដល់អ្នកគាំទ្រខ្ញុំក៏ដូចជាអ្នកគាំទ្រ LACIMA CARTEL ទាំងអស់តែងតែស្រឡាញ់ចូលចិត្តពួកខ្ញុំ មានអ្នកទាំងអស់គ្នាទើបពួកខ្ញុំបានមកដល់ចំណុចនេះ។

តោះពួកយើងក្រឡេកទៅមើលរឿងប្រទេសជាតិយើងវិញ! តើសុខទុក្ខបងប្អូន ដែលនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងណាហើយ? ខ្ញុំចង់ឃើញពួកយើងរួបរួមសាមគ្គីគ្នា ដើម្បីការពារទឹកដី ដែលត្រូវបានឈ្លានពានដោយចោរសៀម។ តោះឆាប់ឡើងបងប្អូន»៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ក្ដៅគគុកជាថ្មីនៅចិន! មានបុគ្គលម្នាក់ អះអាងថាបានចាយលុយ ១០ ម៉ឺនដុល្លារ ទិញវីដេអូគេធ្វើទា.រុណ/កម្មលើ Yu Menglong ពី Dark Web

(វីដេអូ) អាការគួរឱ្យបារម្ភខ្លាំង! សិល្បករបុរាណវ័យក្មេង ណាឃីម បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រៅប្រទេសព្រឹកមិញ

ឆេះមិនលស់ថ្ងៃ! ភ្លើងឆេះកន្លែងស្នាក់នៅរបស់គ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តព្រែ ខណៈមនុស្សជាប់ពេញនៅក្នុងអគារ

ទាន់ហេតុការណ៍! លោក ដូណាល់ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ នៅថ្ងៃ ២៦ តុលា

មានកម្មវិធី តែបុគ្គលិកមិនចង់ចូលរួម ហេតុផលភាគច្រើន មកពីមេមើលរំលង ៦ ចំណុចនេះ!

ព័ត៌មានបន្ថែម

ក្ដៅគគុកជាថ្មីនៅចិន! មានបុគ្គលម្នាក់ អះអាងថាបានចាយលុយ ១០ ម៉ឺនដុល្លារ ទិញវីដេអូគេធ្វើទា.រុណ/កម្មលើ Yu Menglong ពី Dark Web

(វីដេអូ) អាការគួរឱ្យបារម្ភខ្លាំង! សិល្បករបុរាណវ័យក្មេង ណាឃីម បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រៅប្រទេសព្រឹកមិញ

ប្រកួតលើទឹកដីគេមិនអាចលំៗទេ! ហ្វីយ៉ាតា ត្រៀមដល់ទៅ ៦៣ ឈុត យកទៅប្រកួត Miss Universe នៅថៃ

មានអ្នកកាន់ជើងម្ខាងៗ! បូរ៉ា បេក្ខជន MasterChef ធ្លោយមាត់និយាយរឿងក្រៅឆាកមួយ ក្រោយផ្ទុះការប្រតិកម្មប្រើពាក្យអសុរោះដាក់មនុស្សចាស់

(វីដេអូ) ផ្ទុះការវែកញែកខ្លាំង! បេក្ខជន បូរ៉ា ប្រើពាក្យអសុរោះគ្មានសីលធម៌លើបេក្ខនារី លក្ម្សី ក្នុងកម្មវិធី MaterChef Cambodia រដូវកាលទី ៤

ឪពុកក្មេក ខាយ ទម្លាយពីមិត្តភាពកាលស្គាល់គ្នាដំបូងជាបងប្អូនសោះ ក្រោយមកប្រែជាកូនប្រសាវិញ

សម័យក៏ចេះ បុរាណក៏ប្រសប់! ស៊ឹម ស្រីនិច ក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពល្ខោនបាសាក់លើកដំបូង

ផ្អើលនៅវៀតណាម! DJ ស្រីល្បីឈ្មោះម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ថ្នាំសម្រកទម្ងន់ក្លែងក្លាយ ប៉ះពាល់សុខភាពអតិថិជនធ្ងន់ធ្ងរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ