នៅយប់ប្រហែលម៉ោង ២ អធ្រាត្រ ឈានចូលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃ មានករណីអគ្គិភ័យដ៏គួរឱ្យរន្ធត់មួយ ដោយបានឆាបឆេះផ្ទះ ៤ ខ្នងជាប់គ្នា បណ្តាលឱ្យស្លាប់មនុស្សអស់ ៧ នាក់ និង របួស ៣ នាក់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅបុរីមួយកន្លែង ក្នុងក្រុងរ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ដោយក្នុងនោះភ្លើងបានឆាប់ផ្តើមឆាបឆេះចេញពីផ្ទះ ១ ខ្នង រួចក៏បានរាលដាលយ៉ាងឆាប់រហ័សទៅកាន់ផ្ទះ ៣ ខ្នងទៀត ហើយបង្កឱ្យមានអ្នកស្លាប់នៅក្នុងផ្ទះរហូតដល់ទៅ ៧ នាក់ មាន ៣ នាក់ជាកូនក្មេង ព្រមទាំងមានអ្នករបួសចំនួន ៣ នាក់។

យ៉ាងណាមិញ អាជ្ញាធរបានចុះទៅអន្តរាគមន៍ពន្លត់ភ្លើងអស់រយៈពេល ៣០ នាទី ទើបអាចគ្រប់គ្រងស្ថានកាណ៍បាន ហើយមូលហេតុនៃការឆេះត្រូវបានគេសន្និដ្ឋានថាបង្កមកពីការឆ្លងចរន្តអគ្គិសនី តែយ៉ាងណាត្រូវរង់ចាំអ្នកជំនាញចុះមកត្រួតពិនិត្យរកមូលហេតុពិតជាបន្តទៀត៕



ប្រភព៖ Khaosod