ជារឿងរ៉ាវមួយដែលកំពុងបង្កឱ្យមានការព្រួយបារម្ភ និង ភ្ញាក់ផ្អើលសម្រាប់ភ្ញៀវទេសចរយ៉ាងខ្លាំង ដែលមានសៀវភៅរឿងតុក្កតាមួយឈ្មោះថា The Future I saw របស់ Ryo Tatsuki បានសរសេរតាំងពីឆ្នាំ ១៩៩៩ មានទំនាយថាប្រទេសជប៉ុននឹងប្រទះគ្រោះរញ្ជួយដីដ៏ធំនាប៉ុន្មានខែខាងមុខនេះ។
ក្នុងសៀវភៅរឿង The Future I Saw បាននិយាយអំពីការកើតគ្រោះរញ្ជួយដីដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលនឹងកើតឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ហើយរដ្ឋាភិបាលជប៉ុនបានព្យាករណ៍ទៀតថា លទ្ធភាពនៃការរញ្ជួញដីអាចនឹងកើតមានឡើងពិតមែន ជាពិសេសនៅតំបន់ Nankai Trough ដែលអាចនឹងឆក់យកជីវិតមនុស្សជាង ៣ ម៉ឺននាក់។
យ៉ាងណាមិញ សៀវភៅរឿង The Future I saw ធ្លាប់មានទំនាយឱ្យដឹងពីគ្រោះមហន្តរាយស៊ូណាមិម្តងមកហើយ កាលពីឆ្នាំ ២០១១ កន្លងទៅ ទើបលើកនេះក៏កាន់តែធ្វើឱ្យមានការព្រួយបារម្ភលើសដើម ជាពិសេស គឺកំពុងតែប៉ះពាល់ដល់វិស័យទេសចររបស់ជប៉ុន ព្រោះមានភ្ញៀវទេសចរច្រើនណាស់ដែលនាំគ្នារំសាយដំណើរកម្សាន្តទៅកាន់ប្រទេសមួយនេះ៕
ប្រភព៖ Khaosod