សម័យឥលូវអាយុ ២០-៣០ ឆ្នាំមិនទាន់ គឺជ្រុះសក់សឹងតម្ពែកអស់ នេះជាដើមហេតុសក់ជ្រុះ និង វិធីកែខៃឱ្យសក់ដុះ

Share This

មានបញ្ហាជ្រុះសក់ មុនពេលសម្រេចចិត្តធ្វើការព្យាបាលដោយប្រើផលិតផលណាមួយ អ្នកគួរមើលឡើងវិញថាតើរៀងរាល់ថ្ងៃ អ្នកទទួលបានវីតាមីនផ្គត់ផ្គង់គ្រប់គ្រាន់ហើយឬនៅ។ ការទទួលយកវីតាមីនតាមកម្រិតត្រឹមត្រូវ វាជួយបញ្ហាជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព និង ជួយបណ្តុះសក់មកវិញឱ្យមានសុខភាពល្អ។ តស់! មកដឹងពីវីតាមីនជំនួយសក់សំខាន់ៗ គឺមាន ៧ យ៉ាងដូចខាងក្រោម៖

១. វីតាមីន C

វីតាមីន C ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ដូចទៅនឹង វីតាមីន E និង ស័ង្កសីផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ជួយកាត់បន្ថយចំពោះការបំផ្លាញដោយរ៉ាឌីកាល់សេរី ដែលវាជះផលអាក្រក់ចំពោះសក់។ សម្រាប់បុរសតម្រូវទទួលយកវីតាមីន C ៩០ មីលីក្រាមជាប្រចាំ​ ចំណែកស្ត្រីត្រឹមតែ ៧៥ មីលីក្រាម។ ចំពោះស្ត្រីមានផ្ទៃពោះ និង កំពុងបំបៅដោះ អាចទទួលយកត្រឹម ៣៥ មីលីក្រាមជាប្រចាំ។ អាហារវីតាមីន C មានដូចជា ពពួកផ្លែក្រូច ម្ទេសប្លោកលឿង ល្ហុង និង ស្ត្រូបូរី។

២. វីតាមីន E

វីតាមីន E ផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត វាមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញដោយ រ៉ាឌីកាល់សេរីទៅលើស្បែក និង ស្បែកក្បាល។ សារធាតុប្រឆាំងអុកស៊ីតកម្មនឹងជំរុញឱ្យវីតាមីន E ពង្រឹងមុខងារក្នុងរាងកាយ ដើម្បីការពារសរីរាង្គ និងជាលិកានៃសក់ពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ វីតាមីន E មាននៅក្នុងពពួកស្ពៃបៃតង ប្រេងផ្កាឈូករ័ត្ន គ្រាប់ផ្លែឈើ  ល្ពៅ និង ដំឡូងជ្វា។ បើអ្នកចង់ប្រើវីតាមីន E ជាគ្រាប់លេប ត្រូវប្រាកដថា លេបត្រឹមតែបរិមាណ 400 IU ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមិនត្រូវលើសពី 1000 IU។

៣. វីតាមីន A

វីតាមីន A ជួយជំរុញដល់ការលូតលាស់សក់ និង ល្អបំផុតសម្រាប់សុខភាពស្បែក។ អ្នកអាចទទួលយកវីតាមីន A តាមរយៈថ្នាំគ្រាប់ អាហារ ឬប្រើសេរ៉ូមវីតាមីន A មកត្រដុសលើស្បែកក្បាល និង សក់ផ្ទាល់។ វីតាមីន A មាននៅក្នុង ការ៉ុត ដំឡូងជ្វា ពពួកស្ពៃខៀវ ល្ពៅ និង ត្រសក់ស្រូវ។

៤. អាស៊ីតខ្លាញ់អូមេហ្គាបី

អាស៊ីតខ្លាញ់អូមេហ្គាបី មានអត្ថប្រយោជន៍ល្អបំផុតចំពោះសុខភាពសក់ និង ស្បែកក្បាល។ វាអាចការពារតម្ពែក ដែលបង្កមកពីបញ្ហាខាងក្រៅ និង កាត់បន្ថយតម្ពែកបណ្តាលមកពីហ្សែនតំណពូជ។ ការទទួលយកអាស៊ីតខ្លាញ់អូមេហ្គាបីតាមរយៈអាហារ អាចទទួលបានអត្ថប្រយោជន៍ច្រើនជាង បើធៀបទៅនឹងការប្រើថ្នាំគ្រាប់។ តែបើចង់ប្រើប្រភេទគ្រាប់ អ្នកអាចប្រើពពួកប្រេងត្រី ១ ស្លាបព្រាកាហ្វេ ឬគ្រាប់វីតាមីនប្រេងត្រី ១ ទៅ ២ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំ វាក៏ជួយការពារសក់ជ្រុះ និង ជំរុញឱ្យសក់ដុះឡើងវិញ។

៥. ជាតិដែក

កង្វះជាតិដែកសក់នឹងកាន់តែជ្រុះច្រើន ហើយសរសៃសក់ចាប់ផ្តើមផុយងាយដាច់ផងដែរ។ នេះក៏ដោយសារតែមិនមានអុកស៊ីហ្សែនគ្រប់គ្រាន់ផ្តល់ទៅកាន់សក់ និង ស្បែកក្បាល។ ស្រ្តីទូទៅតែងតែជួបបញ្ហាខ្វះជាតិដែក ដោយសារបាត់បង់ឈាមនៅពេលមករដូវ ជាពិសេសនៅពេលមានផ្ទៃពោះ និង ពេលកំពុងបំបៅទឹកដោះ។ លើសពីនេះ ការកង្វះជាតិដែកអាចប្រឈមជំងឺខ្វះឈាម។ អ្នកអាចទទួលយកជាតិដែកតាមរយៈអាហារដូចជា សណ្តែកក្រហម, អ៊យស្ទ័រ, ថ្លើមសត្វ, ពពួកស្ពៃខៀវ និង គ្រាប់ល្ង។ មនុស្សប្រុសវ័យចាប់ពី ១៩ ឆ្នាំឡើងទៅអាចទទួលយកជាតិដែក ៨ មីលីក្រាមក្នុងមួយថ្ងៃ រីឯមនុស្សស្រីអាយុ ១៩ ដល់ ៥០ ឆ្នាំ អាចទទួលយក ១៨ មីលីក្រាមក្នុងមួយថ្ងៃ និង ចាប់ពី ៥០ ឆ្នាំឡើងទៅទទួលយក ៨ មីលីក្រាមក្នុងមួយថ្ងៃ។ បើស្ត្រីមានផ្ទៃពោះវិញ អាចទទួលយក ២៧ មីលីក្រាមក្នុងមួយថ្ងៃ និង ស្ត្រីកំពុងបំបៅដោះ ១០ មីលីក្រាមក្នុងមួយថ្ងៃ។

៦. ជាតិ Biotin

ការទទួលយកជាតិ Biotin គ្រប់គ្រាន់តាមរយៈរបបអាហារ និង ប្រភេទគ្រាប់លេប អាចជួយឱ្យសក់រឹងមាំ និង ការពារពីភាពផុយស្រួយ។ អាហារសម្បូរជាតិ Biotin​ មានដូចជា សណ្តែកដី, ថ្លើមសត្វ, បន្លែបៃតង, ស៊ុតស្ងោរ និង ស៊ុតឆៅ។

៧. ស័ង្កសី

ប្រសិនបើស្បែកខ្លួន និង ស្បែកក្បាលស្ងួតលាយឡំអង្គែ នេះគឺជាបញ្ហាបណ្តាលមកពីកង្វះជាតិស័ង្កសី។ កង្វះវីតាមីន A និង D ក៏ជាដើមចមនៃការចុះថយស័ង្កសីផងដែរ។ ម្យ៉ាងទៀត ការកង្វះស័ង្កសី និង ទទួលយកស័ង្កសីច្រើនលើសលុប ក៏បណ្តាលឱ្យកើតបញ្ហាជ្រុះសក់ផងដែរ។  ដូចនេះ គួររក្សាតុល្យភាពស័ង្កសី ដោយទទួលទានអាហារដូចជា អ៊យស្ទ័រ, ពពួកសណ្តែក, គ្រាប់ល្ពៅ, ស៊ុតស្រស់, ថ្លើមសត្វ, ស្រូវសាលី, សណ្តែកសៀង, និង គ្រាប់ផ្លែឈើ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ