រ៉ូមែនទិកកប់! មង្គលការ Kenneth Ma និង Roxanne Tong អាចនឹងរៀបចំនៅកោះសាមុយ ប្រទេសថៃ
បន្ទាប់ពីរៀបចំផែនការរៀបការជាមួយនឹងគ្នាអស់រយៈពេលមួយឆ្នាំមក Kenneth Ma និង Roxanne Tong គូស្នេហ៍តារា សម្ដែង TVB ត្រូវបានទស្សនិកជនមានការងឿងឆ្ងល់ជាខ្លាំងថា តារាទាំងពីរនឹងរៀបការជាមួយគ្នានៅពេលណា។
ដោយសារតែគូស្នេហ៍មួយនេះបានប្រកាសភ្ជាប់ពាក្យជាមួយនឹងគ្នាកាលពីខែមករា ឆ្នាំ ២០២៣ ហើយពិធីមង្គលការរបស់ពួកគេ ត្រូវបានសារព័ត៌មានហុងកុងបានចុះផ្សាយថា ពួកគេនឹងរៀបការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយអញ្ជើញភ្ញៀវកិត្តិយស ៨០ នាក់ប៉ុណ្ណោះ។
ត្រឡប់មកនិយាយអំពីទីកន្លែងរៀបចំពិធីមង្គលការរបស់គូស្នេហ៍តារាសម្ដែង Kenneth Ma និង Roxanne Tong វិញ បន្ទាប់ពីរៀបចំពិធី Guo da li លើកជំនូនបណ្ណាការទៅផ្ទះខាងកូនក្រមុំកាលពីចុងខែវិច្ឆិកា មក អ្នកទាំងពីរ ត្រូវបានគេគិតថានឹងរៀបចំធ្វើនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ដោយឡែក បើតាមការឱ្យដឹងកាលពីពេលថ្មីៗនេះ មង្គលការរបស់ Kenneth Ma និង Roxanne Tong ទំនងនឹងរៀបចំឡើងនៅកោះសាមុយ ប្រទេសថៃវិញ ហើយថ្ងៃរៀបការអាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។
មូលហេតុដែលគេគិតថា Kenneth Ma និង Roxanne Tong អាចនឹងរៀបចំពិធីមង្គលការរបស់អ្នកទាំងពីរនៅកោះសាមុយ ប្រទេសថៃ ដោយសារតែគេបានប្រទះឃើញពួកគេមកវិស្សមកាលនៅទីនោះ ក្នុងគោលបំណងស្វែងរកកន្លែងរៀបចំពិធីមង្គលការរបស់ពួកគេ៕