ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?

Share This

ស្ត្រីគ្រប់រូបជៀសមិនផុតឡើយពីការធ្លាក់ស ដោយហេតុថាវាជាដំណើរធម្មជាតិ ដើម្បីជួយការពារការឆ្លងរោគនិង ផ្តល់សំណើមដល់ទ្វារមាស។ ធ្លាក់ស ឬ ទឹករំអិលហូរពីទ្វារមាស កើតឡើងពីបាក់តេរីល្អ និង កោសិកាដែលអាចជួយប្រឆាំងនឹងបាក់តេរីអាក្រក់ និង ការឆ្លងមេរោគ។ យ៉ាងណាមិញ វានឹងក្លាយជាក្តីបារម្ភនៅពេលការធ្លាក់សមានការប្រែប្រួល មិនថា ពណ៌ សភាពទឹករំអិល ឬ ក្លិន ដែលនេះសុទ្ធតែជាសញ្ញានៃការឆ្លងមេរោគ ឬ ជំងឺដែលគួរប្រញាប់ទៅជួបគ្រូពេទ្យអ្នកជំនាញ។

តាមរយៈអត្ថបទនេះ ស្ត្រីនឹងបានស្វែងយល់អំពីឫសគល់នៃការធ្លាក់ស ជាពិសេសអាចដឹងពីស្ថានភាពរបស់ខ្លួនថាតើកំពុងស្ថិតក្នុងការធ្លាក់សធម្មតា ឬ មានបញ្ហា។
១. តើការធ្លាក់សធម្មតាមានលក្ខណៈបែបណា?
ការធ្លាក់សធម្មតា ឬ ធ្លាក់ស បែបធម្មជាតិ ដែលមិនមានការបង្ករោគ ជាទូទៅអាចកើតមានគ្រប់រាងកាយរបស់ស្រ្តីទាំងអស់នៅក្នុងវ័យបន្តពូជ។ រាងកាយស្រ្តីតែងតែធ្លាក់ទឹករំអិលនៅចន្លោះរដូវ គ្មានពណ៌ គ្មានក្លិន ស្ត្រីអាចមានសញ្ញានេះ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ នៅពាក់កណ្ដាលនៃវដ្តរដូវ។ លក្ខណៈសម្គាល់លម្អិតរួមមាន៖
-សភាពទឹករំអិល : ទឹករំអិលមានសភាពរាវ ស្អិត ឬ ខាប់ វាប្រែប្រួលទៅតាមការផ្លាស់ប្តូរអ័រម៉ូនរាងកាយ។ ដោយឡែក ករណីឆ្លងមេរោគ វាធ្វើឱ្យការបញ្ចេញទឹករំអិលមានការប្រែប្រួល ដូចជា សឡើងដុំៗ ឬ ពពុះ អមដោយរមាស់ និង ប្តូរពណ៌ ដែលជាសញ្ញាប្រាកដនៃការឆ្លងមេរោគ។ ទឹករំអិលខាប់ខ្លាំងជាងធម្មតា អមដោយរមាស់ វាអាចជាមេរោគផ្សិត។

-ពណ៌ : ការធ្លាក់សមានសុខភាពល្អ ទឹករំអិលតែងមានពណ៌ថ្លា ឬ ពណ៌ស ឬ ពណ៌សទឹកដោះគោ។ តែបើធ្លាក់សពណ៌លឿង ពណ៌ប្រផេះ ពណ៌បៃតង វាបង្ហាញពីការឆ្លងមេរោគបាក់តេរី ឬ ការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ។

-ក្លិន : ធ្លាក់សធម្មតា មិនមានក្លិន បើសម្គាល់មានក្លិនឆ្អាប ឬ ក្លិនស្អុយ រួមដោយសភាពទឹករំអិលមិនប្រក្រតី ឬ ប្រែពណ៌ វាបង្ហាញថាទ្វារមាសឆ្លងមេរោគ។

-បរិមាណ : ស្ត្រីខ្លះផលិតទឹករំអិលតិច រីឯស្ត្រីខ្លះទៀតផលិតទឹករំអិលច្រើន។ កត្តាមួយចំនួនដូចជា ស្ត្រីមានផ្ទៃពោះ ស្ត្រីប្រើថ្នាំពន្យារកំណើត ឬ អំឡុងពេលធ្លាក់មេជីវិតញី ក៏អាចធ្វើឱ្យបរិមាណទឹករំអិលមានការប្រែប្រួលផងដែរ។ ដូចនេះ បើសម្គាល់បរិមាណទឹករំអិលផ្លាស់ប្តូរភ្លាមៗ មានន័យថា វាមានអ្វីមិនប្រក្រតី។
២. ករណីឆ្លងមេរោគតាមការរួមភេទធ្វើឱ្យការធ្លាក់សប្រែប្រួល
មានមេរោគឆ្លងជាច្រើន ដែលបង្កឱ្យការធ្លាក់សមានការប្រែប្រួល ឬ ក្លាយជាក្លិនមិនល្អ។ ទាំងនេះជាមេរោគបង្កដែលឆ្លងតាមការរួមភេទជាមួយដៃគូ។
-មេរោគផ្សិត : ការឆ្លងមេរោគផ្សិតកើតឡើងដោយមេរោគផ្សិតម្យ៉ាងហៅថា candida លូតលាស់លើសកម្រិតនៅក្នុងទ្វារមាស។ វាបង្កើតទឹករំអិលឱ្យមានសភាពក្រាស់ ឬ ខាប់ខ្លាំង ពណ៌សដូចទៅនឹងឈីស។ ទ្វារមាសអាចហើម និង រមាស់ ធ្វើឱ្យឈឺចាប់នៅពេលរួមភេទ។ បញ្ហានេះ អាចដោះស្រាយបានដោយជួបជាមួយគ្រូពេទ្យជំនាញ។
-ជំងឺទ្រីកូម៉ូណាស់ Trichomoniasis (trich) : ជំងឺនេះបង្កឡើងដោយប៉ារ៉ាស៊ីត ហើយវាជាការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ ដែលឆ្លងពីដៃគូរួមភេទ។ វាធ្វើឱ្យការធ្លាក់សមានក្លិនអាក្រក់ ឡើងពណ៌បៃតង ពណ៌លឿង និង ពណ៌ប្រផេះ និង មានសភាពពពុះ។ ទ្វារមាសស្ត្រីអាចឡើងក្រហម រមាស់ និង ឈឺចាប់ ឬ ក្រហាយនៅពេលបត់ជើងតូចផងដែរ។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

-ជំងឺបាក់តេរីក្នុងទ្វារមាស Bacterial vaginosis (BV) : វាកើតឡើងនៅពេលដែលបាក់តេរីក្នុងទ្វារមាសកើនឡើងជាអតិបរមា ហើយអាចឆ្លងតាមការរួមភេទ តែមិនគ្រប់ពេលនោះទេ។ ស្ត្រីមានជំងឺនេះ អាចធ្វើឱ្យការធ្លាក់សឡើងពណ៌ស ឬ ពណ៌ប្រផេះ អមដោយក្លិនស្អុយ ឬ ក្លិនឆ្អាប។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

-ជំងឺប្រមេះទឹកបាយ និង ប្រមេះទឹកថា្ល : ជំងឺទាំងពីរស្ថិតក្នុងចំណោមជំងឺកាមរោគ ដែលឆ្លងតាមការរួមភេទ។ វាអាចព្យាបាលបានតាមរយៈថ្នាំផ្សះ ដែលផ្តល់ដោយគ្រូពេទ្យជំនាញ។ ស្ត្រីមួយចំនួនឆ្លងជំងឺនេះ អាចធ្វើឱ្យការធ្លាក់សមានសភាពដុំៗ ឡើងពណ៌លឿង ឬ ពណ៌បៃតង។ ពេលខ្លះអាចមានការធ្លាក់ចេញនូវទឹកថ្លា ឬ មានខ្ទុះ រួមជាមួយនឹងអាការឈឺចាប់ផ្នែកខាងក្រោមនៃពោះ ឬ គ្មាន ឬក៏ធ្លាក់សលាយឈាមក្រោយពេលរួមភេទ។ ប្រសិនបើមិនព្យាបាល មេរោគនឹងរាលដាលកាន់តែធ្ងន់ធ្ងរ បង្កទៅជាជំងឺរលាកអាងត្រគាក ឈឺអាងត្រគាករ៉ាំរ៉ៃ។

៣. មិនបានរួមភេទផង! ហេតុអ្វីការធ្លាក់សនៅតែមិនប្រក្រតី?
ការធ្លាក់សមិនរមែងបង្កឡើងដោយបាក់តេរីនោះទេ ពេលខ្លះការផ្លាស់ប្តូរតុល្យភាពនៃបាក់តេរីល្អនៅក្នុងទ្វារមាស និង ការរីករាលដាលផ្លូវភេទដោយខ្លួនឯង ក៏អាចបង្កជាករណីធ្លាក់សផងដែរ។ ករណីទាំងនោះមានដូចជា៖
-ការប្រើវត្ថុ ឬ របស់ដែលមិនគួរដាក់នៅទ្វារមាស ឧទាហរណ៍ ការដាក់ Tampon ឬហៅថា សំឡីអនាម័យបែបទំនើបទៅក្នុងទ្វារមាស។

-ឡើងរមាស់ ឬ កន្ទួលពីអ្វីមួយ (វត្ថុ ឬ សារធាតុគីមី) ដែលបណ្តាលឱ្យមានប្រតិកម្ម។ អាចពីសាប៊ូលាងសម្អាត ផលិតផលទឹករំអិល ឬ ឧបករណ៍កម្សាន្តផ្លូវភេទជួយសម្រេចកាម ជាដើម។

-ស្ថានភាពនៃជំងឺរួមស្វិតទ្វារមាស (Vaginal atrophy) ដែលកើតឡើងបន្ទាប់ពីស្ត្រីឈានដល់វ័យអស់រដូវ ដោយសារការថយចុះអ័រម៉ូន estrogen។ វាធ្វើឱ្យទ្វារមាសថយកម្រាស់ ស្ងួត និង រលាកជញ្ជាំងទ្វារមាស។
-អំឡុងពេលពពោះ ស្ត្រីនឹងផលិតទឹករំអិលច្រើនជាងមុន ដើម្បីការពារពីការឆ្លងមេរោគ។
-អំឡុងពេលអូវែបញ្ចេញមេជីវិតញី ទឹករំអិលហូរពីទ្វារមាសមានសភាពរអិលជាងមុន និង ច្រើនជាងមុន ដើម្បីឱ្យមេជីវិតឈ្មោលហែលបានលឿនទៅរកមេជីវិតញីសម្រាប់បង្កកំណើត។
៤. ករណីមិនព្យាបាល តើស្ត្រីនឹងជួបផលពិបាកអ្វីខ្លះ?
មិនថាការធ្លាក់សដោយការបង្ករោគ ឬ ការឆ្លងមេរោគតាមការរួមភេទ ស្ត្រីនឹងប្រឈមបញ្ហាជាច្រើនទាក់ទងនឹងសុខភាពផ្លូវភេទ ជាពិសេសការបន្តពូជ។ ផលពិបាករួមមាន ៖ ធ្វើឱ្យត្បៀតបំពង់ដៃស្បូន, រលាកអាងត្រគាក, មិនអាចមានកូន, មានកូនក្រៅស្បូន, ហានិភ័យរលូតកូននៅត្រីមាសទី ១, ឆាប់បែកទឹកភ្លោះ និង សម្រាលមុនកំណត់, អាចចម្លងទៅកូនក្នុងផ្ទៃ, កូនកើតមកមានជំងឺស្វាយពីកំណើត ជំងឺភ្នែក និង ជំងឺសួត ជាដើម។

ជាចុងក្រោយ សួរថាតើការធ្លាក់សអាចទប់ស្កាត់បានឬទេ? ចម្លើយដ៏ខ្លី គឺមិនអាចទេ! ព្រោះវាជាដំណើរធម្មជាតិរបស់មនុស្សស្រី វាជាវិធីរក្សាឱ្យទ្វារមាសស្អាត និង មានសុខភាពល្អ។ ហេតុដូច្នេះ ដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគបង្កទៅជាជំងឺធ្លាក់ស ស្ត្រីគប្បីអនាម័យទ្វារមាសជាប្រចាំ ដោយលាងសម្អាតជាមួយទឹកស្អាត ជៀសវាងប្រើផលិតផលមានក្លិន និង លូកលាងផ្នែកខាងក្នុងទ្វារមាស ដែលអាចបង្ករមាស់។ ប្តូរសំឡីអនាម័យពេលមករដូវជាប្រចាំ រក្សាតំបន់ជុំវិញទ្វារមាសឱ្យស្ងួត និង ប្រើសម្លៀកបំពាក់មានខ្យល់ចេញចូលល្អ។ បើមានទំនាក់ទំនងផ្លូវភេទ ត្រូវប្រើស្រោមអនាម័យ និង សម្អាតឧបករណ៍កម្សាន្តផ្លូវភេទ ដើម្បីការពារពីជំងឺកាមរោគ។

បើមានសញ្ញាអ្វីមួយមិនប្រក្រតី ឬ មានចម្ងល់ទាក់ទងនឹងការធ្លាក់ស យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម :
Hotline: 012 999 124/ 078 999 124/ 010 485 585
Facebook Page: https://www.facebook.com/viyacambodiapsi
Telegram: https://t.me/viyacambodia
TikTok : https://www.tiktok.com/@viya.cambodia?_t=ZS-8z53ATPlPTl&_r=1
Instagram : https://www.instagram.com/viyacambodia?igsh=YTIzdmh4ZnE3YThp
Website: https://www.viyahealth.com.kh

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ