សម្តេច ហ៊ុន សែន ស្នើសុំជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ ពាក់ព័ន្ធរឿងក្រុមហ៊ុនកូកាដករូប វណ្ណដា ជា BA ចេញពីហ្វេសប៊ុកផេក

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ផ្ទុះការវែកញែកយ៉ាងខ្លាំង ខណៈផេកហ្វេសប៊ុកផ្លូវការក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ដែល វណ្ណដា ជាទូតសុឆន្ទៈបានដករូបលោកចេញពី Cover។

ការដករូបតារាចម្រៀងរ៉េប វណ្ណដា ពី Cover នេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជាប្រតិកម្មយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងនៃការពហិកាឈប់ញុំាភេសជ្ជៈខាងលើទៀតផង។

យ៉ាងណាមិញ ក្រោយផ្ទុះការវែកញែក និង កំពុងប្រតិកម្មពេញបណ្តាញសង្គមនានា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវសំណេរមួយរបស់លោក វ៉ាន់ សារាយ និង មានប្រសាសន៍នៅខមមិនបន្ថែមថា៖ «សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឱ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយ វណ្ណដា ដោយសារ វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មក យើងត្រូវដឹងថាទោះជា កូកា ជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និង ទទួលផល។

ការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជា គឺជាអ្នកខាតបង់ ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើង ចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូង ដូចជាគំរាមកាត់ផ្តាច់អគ្គិសនី ផ្តាច់អុីនធើណែត ឈប់លក់ប្រេង តែយើងបានម្ចាស់ការ កាត់ផ្តាច់ និង ឈប់ទិញជាមុន ដើម្បីកុំឱ្យគេគំរាមយើងបានទៀត។

ខ្ញុំមិនជំទាស់ទេ ប្រសិនបើ កូកា នេះ ផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះ ផលិតនៅកម្ពុជា បងប្អូនពហិកាមិនប្រើ កម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និង ដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ។ ក្រៅពីរឿងសេដ្ឋកិច្ច នៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឱ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឱ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។

ពុកសង្ឃឹមថា វណ្ណដា នឹងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ។ វណ្ណដា តំណាងឱ្យស្មារតីលះបង់ ដើម្បីប្រយោជន៍ជាតិ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ