នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃខួបកំណើតរបស់ស្តេចថៃ មហាវិជ្ជរ៉ាឡុងកន គម្រប់អាយុ ៧៣ ឆ្នាំ តែស្តេចរូបនេះមិនបានចេញមុខដូចរាល់ឆ្នាំឡើយ ដោយលើកនេះបានបញ្ជូនមន្រ្តីរបស់ខ្លួនឱ្យទៅធ្វើបុណ្យព្រលែងសត្វជំនួសវិញ។
តាមព័ត៌មានបានឱ្យដឹងថា ស្តេចថៃ មហាវិជ្ជរ៉ាឡុងកន បានបញ្ជូនមន្រ្តីជាតំណាងរបស់ខ្លួនទៅធ្វើបុណ្យជំនួសនៅក្នុងថ្ងៃកំណើត ដោយបានឱ្យគោមួយនឹមទៅកាន់ប្រជារាស្រ្តមួយគ្រួសារ ព្រលែងកូនចាប ៧៤ ក្បាល និង កូនត្រីចំនួន ១ លានក្បាលទៅក្នុងទន្លេចៅផ្រះយ៉ា។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្តេចថៃ មហាវិជ្ជរ៉ាឡុងកន បានប្រកាសឱ្យពន្យារពេលអបអរពិធីខួបកំណើតរបស់ខ្លួន ដោយមិនប្រាកដថាមកពីមូលហេតុអ្វី តែមានចចាមអារ៉ាមមកថា ព្រោះតែមាតាបង្កើតបានសោយទិវង្គត៕