នៅរសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ នេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រ ជាពិសេសអ្នកក្នុងសិល្បៈកំពុងមានការរន្ធត់ចិត្តជាខ្លាំង ក្រោយពីទទួលដំណឹងថាលោក ប៉ែន ចាន់សិទ្ធិ Freshie Boy លេខ ១ ឆ្នាំ ២០០៩ បានទទួលមរណភាពហើយ។
នេះបើតាមរយៈការបង្ហោះលើហ្វេសប៊ុករបស់លោក Pitou ThaiNorak ដែលមិត្តជិតស្និទ្ធបង្ហោះរៀបរាប់ភ្ជាប់ជាមួយនូវរូបភាពលោក លោក ប៉ែន ចាន់សិទ្ធិ ជាមួយសារយ៉ាងរំជួលចិត្តថា ៖ «សូមប្អូនទៅឱ្យបានសុខ កើតជាតិក្រោយ សូមកុំឱ្យ អភ័ព្វ ដូចជាតិនេះទៀត RIP»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម និង អ្នកក្នុងសិល្បៈជាច្រើនបានចែករំលែកភ្ជាប់ជាមួយសាររំជួលចិត្ត និង ចូលរួមរំលែកទុក្ខជាបន្តបន្ទាប់។ ទោះជាយ៉ាងណា លោក ថៃ នរៈពិទូ គ្រាន់តែជូនដំណឹងមរណភាព តែនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការលាចាកលោករបស់អតីត Freshie Boy រូបនេះនៅឡើយទេ៕