ទឹកដៃសមនឹងតម្លៃ! គំនូរដ៏វិចិត្ររ​បស់សិល្បករខ្មែរ ដាក់លក់មួយផ្ទាំងក្បែរ ១ ម៉ឺនដុល្លារ

Share This

ថ្មីថ្មោងនេះ លោក ណូត ដារ៉ូ​ ដែលគេស្គាល់ថា ជាសិល្បករជោគជ័យវ័យក្មេងមួយរូប ទើបបានបង្ហាញស្នាដៃគំនូរថ្មីក្រោមប្រធានបទ «Naturality» ឬ «ធម្មជាតិ»។ ជាមួយគំនូរប្រមាណ ១៤ ផ្ទាំង ខ្លះតូច ខ្លះធំ លោកបានបំផុសគំនិតពី សាមញ្ញភាព និង ស្លឹកឈើជ្រុះ ដែលបង្ហាញពីសិល្បៈនៃធម្មជាតិ។

ស្នាដៃគំនូរថ្មីនេះ លោកបានច្របាច់បញ្ចូលគ្នានៃធម្មជាតិ ជីវិត និង វប្បធម៌ ដោយផ្ទាំងគំនូរនីមួយៗប្រើពណ៌ព្រះអាទិត្យរះ ជាពណ៌អត្តសញ្ញាណរបស់លោក ហើយវាក៏ជាពណ៌មានលក្ខណៈរស់រវើក តំណាងឱ្យថាមពលព្រះអាទិត្យ និង មានតួនាទីជាមូលដ្ឋាននៅក្នុងការទ្រទ្រង់ជីវិតផងដែរ។

តាមការឃើញដោយផ្ទាល់ភ្នែក គំនូរវិចិត្រប្រកបដោយសិល្បៈទាំងនេះ​ ពិតជាមានការផ្ចិតផ្ចង់ លម្អិត ប្រណីត និង ជាស្នាដៃសិល្បៈប្លែកភ្នែកកម្រមានអ្នកធ្វើដូច។ ចំពោះតម្លៃវិញ បើតាមការដាក់លក់លើគេហទំព័ររបស់ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលជាអ្នកផ្តល់ទីតាំងដាក់តាំងផ្ទាល់ គំនូរទាំងនេះទៀតសោត មានតម្លៃចាប់ពី ១២០០ ដុល្លារ ដល់ ៩៦០០ ដុល្លារ។ សម្រាប់អ្នកចង់ទស្សនាផ្ទាល់ អាចទៅចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់ នៅវិចិត្រសាល The Gallery នៃសណ្ឋាគារ។ គួរឱ្យដឹងដែរថា គំនូរនេះដាក់តាំងបង្ហាញត្រឹមខែ វិច្ឆិកា-ធ្នូ នេះប៉ុណ្ណោះ៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ