មហាជននិយមតាមដានវិស័យបវរកញ្ញាច្បាស់បានជ្រាបហើយថា ពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាបានបញ្ជូនបវរកញ្ញាដែលជាម្ចាស់មកុដក្នុងកម្មវិធីប្រកួតក្នុងប្រទេសជាច្រើនតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងនោះដែរ ពីមួយឆ្នាំទៅមួយឆ្នាំ បវរកញ្ញាកម្ពុជានៅលើឆាកអន្តរជាតិក៏កាន់តែខ្លាំងៗទៅ ខណៈមានកម្មវិធីខ្លះដណ្តើមបានមកុដ និង ឈានទៅដល់ Top ទៀតផង។

យ៉ាងណាមិញ ក្រឡេកមកមើលស្ត្រីខ្លាំង ២ រូប មានតំណែងនៅក្នុងការប្រកួតកម្មវិធី Miss Universe Cambodia 2024 ដោយម្ចាស់មកុដ MUC 2024 អ្នកនាង ប្រាសាទ ដាវីន និង អ្នកនាង មៀលីយ៉ាន ជា Top 5 MUC 2024 បាន និង កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ខណៈអ្នកម៉ាក់ទាំង ២ រូបនេះ គឺជាបវរកញ្ញាកម្ពុជាដែលបំបែកកំណត់ត្រាចូលទៅកាន់ Top ក្នុងកម្មវិធីអន្តរជាតិលើកដំបូង។

ក្នុងនោះ បើទោះជាមិនបានឈានដល់ Top កំពូលមែន ប៉ុន្តែអ្នកនាង ប្រាសាទ ដាវីន និង អ្នកនាង មៀលីយ៉ាន បានឆក់តំណែង Top 30 ក្នុងនាមជាបវរកញ្ញាសម្រាប់កម្មវិធីប្រកួតនោះ ៖
១. Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន គឺជាបវរកញ្ញាកម្ពុជាដំបូង បើកទ្វារឱ្យកម្ពុជាចូលទៅកាន់ Top 30 Miss Universe 2024



២. Top 5 Miss Universe Cambodia 2024 អ្នកនាង មៀលីយ៉ាន ទទួលបានតំណែង Miss Asia Pacific International Cambodia 2025 និង បានប្រកួតលើឆាកអន្តរជាតិ ឆក់បានឱកាសចូលទៅកាន់ Top 30 Miss Asia Pacific International 2025៕


