ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

Share This

បើរំឭកកាលប្រមាណជាជិត ១០ ឆ្នាំមុន មហាជននិយមតាមដានទស្សនាទូរទស្សន៍បាយ័ន ច្បាស់ជាស្គាល់មកហើយនូវពិធីការិនីស្រស់សោភា អ្នកនាង ស៊ិន នារីរ័ត្ន ដែលមានឈ្មោះពិត ស៊ិន ស្រីរ័ត្ន។ កាលនោះ គេចាំបានថាពិធីការិនីរូបនេះបានកាន់កម្មវិធីកម្សាន្ត និង អប់រំជាច្រើន ដោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

ងាកត្រឡប់ក្រោយបន្តិច មុននឹងបោះជំហានក្លាយទៅជាពិធីការិនី អ្នកនាង ស៊ិន ស្រីរ័ត្ន ក៏ជាតារាសម្តែងមួយក្នុងចម្រៀងខារ៉ាអូខេ និង ភាពយន្តដែរ ដោយខ្សែភាពយន្តដំបូងដែលអ្នកនាងទទួលបានការចាប់អារម្មណ៍ និង ស្គាល់ច្បាស់គឺរឿងអប់រំ «បង្គងវល្លិ៍មាស» ដោយអ្នកនាងសម្តែងជាតួឯក។

ងាកមកកាន់បច្ចុប្បន្នភាពរបស់អ្នកនាង ស៊ិន ស្រីរ័ត្ន ឯណោះវិញ ក្រោយពីរៀបការសាងគ្រួសារកាលពីអំឡុងឆ្នាំ ២០១៧ អតីតពិធីការិនីរូបនេះ បានផ្តាច់ខ្លួនទាំងស្រុងពីសិល្បៈ ខណៈអ្នកនាងមមាញឹកខ្លាំង បន្ទាប់ពីបង្កើតអាជីវកម្មបើកហាងអាហារជប៉ុនក្រោយរៀបការមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងក៏រវល់ក្នុងនាមជាអ្នកម៉ាក់កូន ៤ និង ភរិយាល្អបំពេញតួនាទីមើលថែកូន និង ស្វាមីផងដែរ។

គិតត្រឹមឆ្នាំ ២០២៥ នេះ អ្នកនាង ស៊ិន ស្រីរ័ត្ន បានឈរឈ្មោះជាថៅកែហាងដល់ទៅ ៣ ហើយ ដោយរួមមាន ហាង Hokkaido Japanese BBQ & Sushi ចំនួន ២ កន្លែង និង ហាងសាច់អាំងថ្មីយីហោ SHACHO មួយកន្លែង ដែលទើបតែបើកកាលពីដើមខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបទាំងរស់ ៨ ក្បាល មានអីកង្កែបលោតពេញពោះចុកពេក កូនដឹកទៅពេទ្យប៊ិះមិនទាន់

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

បុរសម្នាក់ដេកមិនលក់ជាង ២ ឆ្នាំ ប្រឹងគ្រប់វិធីនៅតែដេកមិនលក់ លក់ទ្រព្យលក់ផ្ទះទៅពេទ្យច្រើនប្រទេសព្យាបាល តែមិនបានផល

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ព័ត៌មានបន្ថែម

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ទោះបានសុំទោស តែក្នុងនាមជាអ្នកតាកែវ អ៊ឹម ជីវ៉ា មិនអស់ចិត្ត ចង់ឱ្យនគរបាលកោះហៅអ្នកផលិតមាតិកា បញ្ញា ទៅបកស្រាយនៅស្នងការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ