ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

Share This

កាលពីថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបទៅនឹងសំណួរមួយដែលពលរដ្ឋតែងបានលើកសួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក អាចធ្វើថ្មីបានទេ?»

ទាក់ទិនទៅនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬ ទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះត្រូវកំណត់ថាការចេញសៀវភៅគ្រួសារ ទុតិយតា ឬ ជាលើកទី ២ ដែលក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំសង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖

+ ករណីបាត់ ៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។

+ ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម ៖ មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និង មានឯកសារភ្ជាប់ត្រឹមត្រូវហើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និង ចុះហត្ថលេខាផ្តល់ទុតិយតា ឬ ផ្ដល់ជាលើកទី ២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។

គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និង មិនលើសពី ១៥ ថ្ងៃឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និង ត្រឹមត្រូវ៕

ប្រភព ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ផ្ទុះផ្អើលសម្រស់នារីទីបេម្នាក់ មុខមាត់ស្រស់ស្អាតស្រដៀងនឹងតារាស្រីកូរ៉េ Song Hye Kyo ខ្លាំង

ប្ដូរពីតារាសម្ដែងតែងខ្លួនសង្ហាៗ សន ពិសិដ្ឋ ងាកមកផលិតវីដេអូកំប្លែងខ្លីៗតែងខ្លួនជាស្រី ផ្ទុះការចាប់អារម្មណ៍ខ្លាំង

ស្រីស្អាតជប៉ុនម្នាក់ ធ្វើ content រស់នៅក្នុងបន្ទប់ជួលជាមួយសត្វកន្លាតជាង ៣ ម៉ឺនក្បាល ចុងក្រោយជួបរឿងស្មានមិនដល់មួយ

មិនដែលដឹងសោះ! រូបចម្លាក់នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ មើលទៅដូចសក់មនុស្សកំពុងផ្ទុះល្បី

រង់ចាំតែថ្ងៃពិសេសមកដល់! អ្នកសិល្បៈ ៣ គូ ប្រកាសកំណត់ខែឆ្នាំចូលរោងការយ៉ាងរំភើប

ព័ត៌មានបន្ថែម

មិនដែលដឹងសោះ! រូបចម្លាក់នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ មើលទៅដូចសក់មនុស្សកំពុងផ្ទុះល្បី

ឡើងកប់ពពក! ប្រទេសចិន បើកដំណើរការស្ពានខ្ពស់ជាងគេបំផុតលើលោកជាផ្លូវការ ក្នុងកម្ពស់ ៦២៥ ម៉ែត្រពីលើទឹក

ចែកគ្នាដឹង! អាអូនតូចរបស់ប្រុសៗបាក់ អាចបណ្តាលមកពីបញ្ហាទាំងនេះ ពិសេសពេទ្យជំនាញផ្តាំថាកុំពឺតនឹងបើក្បាច់ពីរនេះពេក ហានីភ័យណាស់

លោកស្រីអភិបាលក្រុងមួយនៅជប៉ុន​ នាំកូនចៅប្រុសចូលសណ្ឋាគារមិនក្រោម ១០ ដង ដល់គេចាប់បានស្រាប់តែប្រាប់ថានាំទៅពិភាក្សាការងារ

ថ្ងៃការក្លាយជាហែសពប្តី! កំពុងសប្បាយជាមួយគ្នាក្នុងថ្ងៃមង្គល ស្រាប់តែកូនកំលោះគាំងបេះដូងដួលស្លាប់ភ្លាមៗនៅកណ្ដាលរោងការ

ម្ដាយយំសឹងគាំង ជាប់លក់លៀសហាលឱ្យកូនលេងនៅសួនច្បារមាត់ស្ទឹងតាខ្មៅ ស្រាប់តែកូនរអិ-លជើងធ្លាក់ទឹក រកឃើញវិញតែសង្ឃឹមរស់តិច

កាត់រួចសន្សំទុកផង! នៅចិន មានអ្នកប្រមូលទិញក្រចកដៃ-ជើងមនុស្ស កន្លះគីឡូថ្លៃជាង ៤០ ដុល្លារ យកទៅផ្សំធ្វើឱសថបុរាណ

រឿងបណ្ដាក់គ្នា! នៅថៃ ឡានមួយបាំងកន្លះ ទរបង្គោលភ្លើងនៅតាមផ្លូវរលំអស់ ១២ ដើម បង្កឱ្យដាច់ភ្លើងស្ទើរពេញមួយស្រុក

ស្វែងរកព័ត៌មាន​ ឬវីដេអូ