ក្រៅពីជីវិតលើវិស័យសិល្បៈ តារាប្រុសស្រីភាគច្រើន តែងឆក់បានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រលើរឿងរ៉ាវឯកជនរបស់ពួកគេ ខណៈទទួលភាពជោគជ័យទាំងសិល្បៈ និង មុខជំនួញផ្សេងៗ ពួកគេក៏បង្ហាញជីវិតឯករស់នៅយ៉ាងហាយសូរមានក្ដីសុខរៀងៗខ្លួន ព្រមទាំងតែងបង្ហាញនូវទឹកចិត្តនៃភាពកត្តញូចំពោះអ្នកមានគុណរបស់ខ្លួន។

បើក្រឡេកមើលតារាប្រុសស្រី ២ រូប ដ្បិតតែជោគជ័យលើវិស័យសិល្បៈ មានជីវិតឯកជនបែបហាយសូរ ប្រើសម្ភារៈល្អៗ ជិះរថយន្តទំនើបៗមែន តែចំពោះរឿងរ៉ាវស្នេហាវិញ ពួកគេមិនទាន់ខ្វល់ខ្វាយរកគូជីវិតឡើយ ដោយចូលចិត្តចំណាយពេលវេលាជាមួយគ្រួសារប៉ាម៉ាក់ និង ខំធ្វើការសន្សំលុយជួយដល់គ្រួសារជាមុនសិន។

១. លោក សេង មង្គល
ចំពោះតារាប្រុសរូបសង្ហាលោក សេង មង្គល មួយរយៈក្រោយ ដ្បិតតែលោកមិនសូវបង្ហាញសកម្មភាពលើសិល្បៈច្រើន ប៉ុន្តែតារាប្រុសរូបនេះតែងស្ដែងពីសកម្មភាពឯកជនផ្សេងៗជាមួយក្រុមគ្រួសារ និង បង្ហាញភាពកតញូកក្នុងនាមជាកូនប្រុសមួយរូប។ ជាក់ស្ដែង កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ លោក សេង មង្គល ក៏បានបង្ហាញភាពកតញ្ញូក្នុងនាមជាកូនប្រុស សម្រេចក្ដីស្រមៃមួយធ្វើដើម្បីអ្នកមានគុណ គឺបានរៀបចំសាងសងផ្ទះយ៉ាងធំប្រណីតមួយសម្រាប់ជូនលោកប៉ាអ្នកម៉ាក់រស់នៅជុំគ្នាក្នុងជីវិតសាមញ្ញមួយ។





២. កញ្ញា ហ្វាហ្វា
ក្រៅពីជីវិតសិល្បៈ កន្លងមក ហ្វាហ្វា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងលើជីវិតឯកជនដែរ ស្របពេលកាន់តែជោគជ័យលើវិស័យសិល្បៈ នាងក៏កំពុងចាយជីវិតឯកជនយ៉ាងរីករាយហាយសូរផងដែរ។ លើសពីនេះ កាលពីថ្មីៗកន្លងទៅ ហ្វាហ្វា ក៏បានបង្ហាញការសម្រេចក្ដីស្រមៃថ្មីចេញពីញើសឈាមផ្ទាល់ខ្លួន ដែលសំងំសាងសង់ផ្ទះថ្មីដ៏ធំប្រណីតស្កឹមស្កៃមួយ សម្រាប់រស់នៅជួបជុំជាមួយលោកប៉ាអ្នកម៉ាក់ទៀតផង៕




