ក្រៅពីទទួលបានការចាប់អារម្មណ៍សរសើរពីទេពកោលស្យលើវិស័យសិល្បៈ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព យ៉ា សុផាន់ម៉ៃ កន្លងមកក៏ត្រូវបានមហាជនអ្នកគាំទ្រតាមដានពីជីវិតឯកជន និង រឿងរ៉ាវស្នេហារបស់នាងដែរ។

បើនិយាយរឿងស្នេហា កាលមួយរយៈមុន តារាស្រី យ៉ា សុផាន់ម៉ៃ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីឃើញនាង និង បុរសរូបសង្ហាម្នាក់ឈ្មោះ Lee Xing ដែលគេស្គាល់ថាជាប្អូនប្រុសជាប់សាច់ញាតិរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញរូបភាព និង វីដេអូផ្អែមល្ហែមជាច្រើនបណ្ដើរគ្នាចូលរួមកម្មវិធីមង្គល ហាក់ចង់បង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រចែករំលែកបង្ហាញចិត្តរំភើបអបអរជំនួស។




ក្រោយពីបង្ហាញសកម្មភាពបណ្ដើរគ្នាផ្អែមល្ហែមជាច្រើននោះ ស្រីស្អាតប្រុសសង្ហាមួយគូនេះ ក៏ពុំបានចេញបញ្ជាក់ច្បាស់ៗពីទំនាក់ទំនងថាជាស្នេហា ឬយ៉ាងណាឡើយ ប៉ុន្តែ យ៉ា សុផាន់ម៉ៃ និង លោក Lee Xing នៅតែបន្តបង្ហញសកម្មភាពទៅណាមកណាជាមួយគ្នាយ៉ាងត្រសង និង រួបភាពផ្អែមល្ហែមផ្សេងៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រច្បាស់ក្នុងចិត្តថាអ្នកទាំងពីរពិតជាកំពុងសាងស្នេហ៍នឹងគ្នាមែន។


មកដល់ពេលនេះ ដ្បិតតែយូរៗម្ដង យ៉ា សុផាន់ម៉ៃ និង លោក Lee Xing បង្ហាញសកម្មភាពណាត់ជួបផ្អែមល្ហែមជាមួយគ្នា តាមបណ្ដាញសង្គមឱ្យមហាជនបានឃើញមែន តែចំណងស្នេហ៍របស់អ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រគិតថាកំពុងសាងចំណងស្នេហ៍ស្ងាត់ៗបែបចាស់ទុំរងចាំតែដំណឹងល្អនៃថ្ងៃពិសេសទៀតផង៕


