ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

Share This

លើកលោកនេះ​ មានអ្វីប្លែកៗជាច្រើនដែលយើងនឹកស្មានមិនដល់។ សូម្បីតែការរក្សាភាពបរិសុទ្ធ ឬ ព្រហ្មចារីខ្លួនប្រាណក៏មានករណីប្លែកៗផងដែរ។ ជាក់ស្តែង ដូចជាករណីប្រុសស្រី ៤ នាក់នេះ ខំរក្សាព្រហ្មចារីយូរខែ យូរឆ្នាំ​ តែចុងក្រោយ ពួកគេបានមកវិញត្រឹមជាការខកចិត្ត និង​ ស្តាយក្រោយរៀងៗខ្លួន។​

១. រក្សាព្រហ្មចារីដល់ថ្ងៃរៀបការ តែខ្លោចផ្សានៅយប់ក្រេបទឹកឃ្មុំ

តាមរយៈសារព័ត៌មាន GOOD HOUSEKEEPING នារីបរទេសម្នាក់បានកើតនៅក្នុងគ្រួសារគ្រីស្ទាន ដែលការចិញ្ចឹមបីបាច់ត្រូវរក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការ។ រហូតដល់ពេញវ័យ នាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់។ នាងនឹងគូដណ្តឹងបានទាក់ទងគ្នារយៈពេល ៥ ខែ មុនថ្ងៃរៀបការ ដោយមិនមានធ្វើអ្វីលើសលស់ ក្រៅតែពីបំពានត្រឹមស្នាមថើបដំបូងប៉ុណ្ណោះ។ ទីបំផុតបញ្ហាបានកើតឡើង រាត្រីទឹកឃ្មុំក្លាយជាទឹកខ្មេះ ក្រោយនាង និង ស្វាមីបានទៅក្រេបទឹកឃ្មុំ នាងមានការខកចិត្តជាខ្លាំង ដោយការផ្សំដំណេកមានការឈឺចុកចាប់ខ្លាំងនៅត្រង់ប្រដាប់ភេទ។ នាងបានសម្រេចចិត្តទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆយ ដែលជាលទ្ធផល នាងមានរោគស្ត្រីម្យ៉ាងហៅថា Vaginismus ដែលជាការកន្ត្រាក់សាច់ដុំ ធ្វើឱ្យសាច់ដុំទ្វារមាសតឹងណែន ពិបាកដល់ការជ្រៀតចូលប្រដាប់ភេទបុរស បង្កឱ្យមានការឈឺចាប់ ក្រហាយ ឬ មិនអាចទៅរួច។

២. បុរស Introvert រក្សាព្រហ្មចារីដល់អាយុ ៣១ ឆ្នាំ

លោក Ben Harris មានវ័យខ្ទង់ ៣០ ប្លាយទៅហើយ តែលោកនៅតែមិនទាន់បានស្គាល់រសជាតិឡើងឋានសួគ៌ជាមួយដៃគូនឹងគេ។  កាលនៅវ័យជំទង់ លោកជាក្មេងមិនជឿជាក់លើខ្លួនឯង​ ដោយគិតថាខ្លួនឯងគ្មានភាពទាក់ទាញ ឬ មិនអាចទាក់ទងជាមួយមនុស្សស្រី។ លោកថាខ្លួនឯងជាមនុស្ស Introvert និង រមែងតែត្រូវបានគេមាក់ងាយលើរូបសម្រស់។ មកដល់អាយុខ្ទង់ ២០ ឆ្នាំ រហូតដល់ខ្ទង់ ៣០ ឆ្នាំ លោកបានណាត់ជួបមនុស្សស្រីប្លែកមុខប្រហែល ៤០ ដង ប៉ុន្តែក្នុងទំនាក់ទំនងបានត្រឹមតែថើបថ្ពាល់ប៉ុណ្ណោះ។ សូម្បី ពេលមានឱកាសរួមភេទជាមួយដៃគូទៅហើយ លោកបែរជាបង្អាក់ខ្លួន​ឯងទៅវិញ។ លោកបានបដិសេធមិនទទួលយកឱកាសរួមភេទច្រើនដង បើទោះលោក និង ដៃគូបានដេកជាមួយគ្នានៅលើគ្រែតែមួយក៏ដោយ។ ចំពោះមូលហេតុវិញ លោកថាដោយសារលោកមានអារម្មណ៍ភ័យខ្លាច និង បារម្ភខ្លាចដៃគូមិនទទួលបានបទពិសោធល្អបំផុតពីលោក។

៣. រៀបការតែមិនឱ្យប្តីសម្ពោធ សុខចិត្តទុក ៣ ឆ្នាំទៀតទើបចាត់ការ

ស្ត្រី​កាលីហ្វ័រញ៉ា​ម្នាក់​ឈ្មោះ Esther Gualtieri នាងបានរក្សាព្រហ្មចារី ដោយសូម្បី​តែស្នាមថើបដំបូង នាងក៏មិនបានស្គាល់រសជាតិរហូតដល់នាងរៀបការនៅអាយុ ៣០ ឆ្នាំ។ អ្វីកាន់តែហួសចិត្ត នាងទុកព្រហ្មចារី ៣ ឆ្នាំ ទៀតទើបអនុញ្ញាតឱ្យប្តីអាចសម្ពោធបាន។ ប្តីនាងមិនជំទាស់ ដោយសុខចិត្តរង់ចាំទាំងហេលហាល។ មូលហេតុដែលនាងចង់រក្សាព្រហ្មចារី គឺដើម្បីសុខភាពល្អ និង មិនចង់ជួបបញ្ហាលែងលះ ដូចអ្នកដែលប្រញាប់រួមភេទ។

៤. បុរសញៀនបាញ់ជីងចក់ មួយយប់ពីរម៉ោង

បុរសម្នាក់ឈ្មោះ Andrew Brookman រស់នៅប្រទេស wales សព្វថ្ងៃធ្វើការជាអ្នកសម្អាត។ អាយុ ៤៧ ឆ្នាំទៅហើយ លោកនៅតែអាចរក្សាព្រហ្មចារីរបស់ខ្លួនបាន។ កាលនៅអាយុ ១០ ឆ្នាំ ឪពុកម្តាយរបស់លោកបានលែងលះគ្នា ដែលស្ថានភាពនេះ បានធ្វើឱ្យលោកមានភាពភ័យខ្លាចក្នុងការជួបមនុស្សនៅក្នុងសង្គម ការមានទំនាក់ទំនងស្នេហា ឬ ស្និទ្ធស្នាលជាមួយនរណាម្នាក់។ លោកខ្លាចបំផុតការឈ្លោះប្រកែកគ្នា រហូតធ្វើឱ្យលោកគិតថានៅម្នាក់ឯង មានអារម្មណ៍ល្អជាង។ ដល់អាយុ ១៦ ឆ្នាំ លោកបានដឹងថាខ្លួនស្រលាញ់ភេទដូចគ្នា តែមិនហ៊ានបញ្ចេញ ដោយសារតែសង្គមមិនទទួលយក។ ភាពភ័យខ្លាចរបស់លោក ក៏កើតចេញពីកត្តានេះផងដែរ។ ចូលដល់វ័យ ៣០ ឆ្នាំ ការមើលរឿងសិច បានក្លាយជាច្រកចេញតែមួយគត់ ជំនួសឱ្យការមានដៃគូ ហើយលោកបានញៀននឹងការមើលវា ដោយមួយថ្ងៃមើលដល់ទៅ ២ ម៉ោង និង​ រៀងរាល់យប់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ព័ត៌មានបន្ថែម

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ស្វែងរកព័ត៌មាន​ ឬវីដេអូ