ទម្លាយប្រវត្តិម្ចាស់ផលិតកម្ម Sastra Film មុនផលិតកុនខ្មែរហក់ដល់កម្រិតស្តង់ដារ ធ្លាប់ធ្វើរឿងមួយស្មានមិនដល់

Share This

មួយរយៈចុងក្រោយ ផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) បានបញ្ចេញរឿងដុំជាបន្តបន្ទាប់ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ មួយចំណោមរឿងដុំចុងក្រោយ គឺរឿង «គាស់ផ្នូរ» ត្រូវបានមហាជនគាំទ្រ និង សរសើរយ៉ាងខ្លាំង ទាំងការថត ការសម្តែង ក៏ដូចជាបច្ចេកទេសផ្សេងៗសឹងថាគ្មានកន្លែងទាស់។ ខណៈផលិតកម្មផលិតខ្សែភាពយន្តកាន់តែរីកចម្រើនឡើង យើងសូមបកក្រោយបន្តិចអំពីប្រវត្តិរបស់ស្ថាបនិក និង ជានាយិកានៃផលិតកម្មនេះ នោះគឺ អ្នកនាង ប៊ុន ចាន់និមល​។

មុនចូលប្រឡូកក្នុងពិភពសិល្បៈភាពយន្ត អ្នកនាង ប៊ុន ចាន់និមល មានដើមកំណើតមកពីកម្ពុជាក្រោម ជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត ៧ នាក់នៃគ្រួសារ ដែលមានជីវភាពលំបាក។ ក្នុងយុវភាព អ្នកនាងត្រូវសិក្សាផង ធ្វើការផង តាំងពីនៅសិក្សាថ្នាក់ទី១០ ដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ដោយឡែក​​ ពាក់ព័ន្ធនឹងសិល្បៈភាពយន្ត អ្នកនាងចូលចិត្តទស្សនាភាពយន្តទូរទស្សន៍តាំងពីនៅវ័យកុមារម្ល៉េះ។ កាលនោះដោយសារនៅផ្ទះពុំមានទូរទស្សន៍ អ្នកនាងត្រូវទៅអង្គុយមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង។

លុះចម្រើនវ័យកាន់តែធំដឹងក្តី អ្នកនាងក៏មានចំណង់ចំណូលចិត្តនិពន្ធសាច់រឿងដោយខ្លួនឯង ប៉ុន្តែពុំទាន់មានឱកាសបញ្ចេញសាច់រឿងទាំងនោះជាសាធារណៈឡើយ ​ព្រោះទីផ្សារភាពយន្តក្នុងស្រុកជំនាន់នោះនៅមានកម្រិតនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ក៏អ្នកនាងមិនបោះបង់ក្តីស្រមៃខាងភាពយន្តនេះដែរ។ អ្នកនាងធ្លាប់និពន្ធសាច់រឿងភាពយន្តឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានមួយរឿងដែរ ប៉ុន្តែក្រោយមក អ្នកនាងបានចូលប្រឡូកខាងផ្នែកតែងនិពន្ធបទចម្រៀង ​និង ​ដឹកនាំវីដេអូបទចម្រៀងឱ្យផលិតកម្មក្នុងស្រុក មុននឹងសម្រេចចិត្តបង្កើតឱកាសបំពេញក្តីសុបិនខ្លួនឯងតាមរយៈការបង្កើតផលិតកម្ម Sastra Film ក្នុងគោលបំណងដើម្បីផលិតភាពយន្តខ្មែរ ប្រកបដោយគុណភាពទាំងការនិពន្ធ និង ការដឹកនាំ។

ជំហានដំបូងនៅក្នុងឆ្នាំ ២០១៥ អ្នកនាង ប៊ុន ចាន់និមល បានបង្កើតផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) ដោយចេញផ្សាយរឿងខ្លីអប់រំដំបូងបំផុតក្រោមចំណងជើងថា «ប៉ាប៉ា»។ ដោយគ្មានលទ្ធភាពគ្រប់គ្រាន់ អ្នកនាងបានដាក់បញ្ចាំម៉ូតូយកដើមទុន ១០០០ ដុល្លារ ដើម្បីថតភាពយន្តខ្លីនេះ ខណៈដែលគ្រានោះអ្នកនាងទើបតែសម្រាលបុត្រដំបូងបានប៉ុន្មានខែ រីឯម្តាយបង្កើតក៏កំពុងរងគ្រោះដោយសារជំងឺមហារីក។

ក្រោយមកផលិតកម្មនេះបានវិវឌ្ឍសហការផលិតភាពយន្តភាគជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុក ហើយនៅឆ្នាំ ២០១៩ ក៏បានវិនិយោគលើមាតិកាភាពយន្តខ្លីប្រភេទថ្មីទៀត គឺភាពយន្តជីវិត (Life Film), ប្រភេទភាពយន្តភាគខ្លី ខ្សែរឿងជីវិត (Life Series) ក្នុងឆ្នាំបន្ទាប់ និង ​ប្រភេទរឿងភាគបុរាណ (Boran Series) ផងដែរ។

មកដល់ដើមឆ្នាំ ២០២១  ផលិតកម្មនេះបានសម្រេចសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងឧស្សាហកម្មភាពយន្តសម័យទំនើប​គឺ Sastra Film App ដែលជាកម្មវិធីឌីជីថលអាចឱ្យទស្សនិកជនជាវទាញយកប្រើប្រាស់ដើម្បីទស្សនាភាពយន្ត ហើយក៏ទន្ទឹមគ្នានឹងការផលិតភាពយន្តដុំជាបន្តបន្ទាប់ប្រកបដោយកម្រិតស្តង់ដារខ្ពស់ ចាក់បញ្ចាំងនៅតាមរោងភាពយន្តផ្ទុះការគាំទ្រមកដល់សព្វថ្ងៃ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

ក្រោយផ្ទុះរឿងបំណុល តារារ៉េប Goofy សារភាពកំហុស ហើយបានប្រកាសសុំម្ចាស់បំណុលទុកពេលដើម្បីរកលុយសង

ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗតារារ៉េប Goofy ត្រូវម្ចាស់គណនីហ្វេសប៊ុកមួយបង្ហោះថាបានជំពាក់វាក់វិនលុយកាក់មិនសង ៥០០ ដុល្លារ

ទាក់ទងគ្នា ១០ ឆ្នាំ! Nikki Nikki និង គូស្នេហ៍បរទេស នៅធ្វើចរិតមួយដាក់គ្នា បញ្ជាក់ថាស្នេហារឹងមាំ មានសុខភាពល្អ

ភ្ជាប់ពាក្យជិត ៣ ឆ្នាំហើយ ពេជ្រ សោភា បែរធ្វើឱ្យអ្នកគាំទ្រស្រពេចស្រពិល ពេលឃើញសកម្មភាពប្លែកៗរបស់នាងហាក់បញ្ជាក់ថា នៅទំនេរ

ភ្ញាក់ផ្អើល! តួអង្គសំខាន់ក្នុងរឿង «ទេវតាបីជាតិវគ្គ ២» បែកគ្នានឹងគូដណ្ដឹងអាយុប្អូន ១៩ ឆ្នាំ រួចងាកទៅចិញ្ចឹមក្ដាម ធ្វើស្រែកំដរជីវិត

(វីដេអូ) ទើបប្រកាសដំណឹងល្អ! ពេលនេះ អ្នកនាង ស្វែង សុជាតា និង គូស្នេហ៍រូបសង្ហា ដឹកដៃគ្នាថត Pre-Wedding ត្រៀមចូលរោងសំពះផ្ទឹម

ស្វែងរកព័ត៌មាន​ ឬវីដេអូ