និយាយដល់តារាចម្រៀងស្រីស្រករក្រោយដែលកំពុងពេញនិយមខ្លាំងក្នុងចិត្តយុវវ័យ មហាជនអ្នកគាំទ្រច្បាស់ជាគិតដល់អាយដលក្នុងចិត្តប៉ុន្មានរូប ដែលកំពុងក្ដោបបានប្រជាប្រិយភាពកាន់តែខ្លាំង និង មានសន្ទុះទីផ្សារហក់ឡើងមិនធម្មតា ជាពិសេសគឺតែងឃើញវត្តមានរបស់ពួកគេក្នុងកម្មវិធីប្រគំតន្រ្តីតូចធំជាហូរហែ ទាំង Pub, Club និង កម្មវិធីមង្គលផ្សេងៗ។

លើសពីនេះ ជាមួយនឹងការក្ដោបបានទីផ្សារដ៏ខ្លាំងនេះដែរ ក្រឡេកមើលស្នាដៃបទចម្រៀងរបស់តារាចម្រៀងស្រីទាំងនេះ កាន់តែឆក់បានការចាប់អារម្មណ៍គាំទ្រខ្លាំង ខណៈបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗបន្តបន្ទាប់ សុទ្ធសឹងតែពេញនិយមផ្ទុះការគាំទ្រពេញចិត្ត ជាពិសេសបទចម្រៀងមនោសញ្ចេតនា ស្នេហា កម្សត់ឈឺចាប់ ចាក់ដោតអារម្មណ៍អ្នកគាំទ្រជាច្រើនចូលចិត្តស្ដាប់។

តារាចម្រៀងស្រីស្រករក្រោយប៉ុន្មានរូបនោះរួមមាន៖
១. អ្នកនាង ពេជ្រ សូលីកា



២. អ្នកនាង ទេព បូព្រឹក្ស



៣. អ្នកនាង រ៉ាប៊ី



៤. កញ្ញា យូរី



៥. កញ្ញា រ៉េត ស៊ូហ្សាណា


